ទោះបីកម្ពុជាគ្មានជំងឺកូវីដ១៩ ប៉ុន្ដែប្រជាពលរដ្ឋ ត្រូវបន្ដថែរក្សាសុខភាពឲ្យបានល្អ

16:20 | 11/09/2020 (បូកសរុបដោយឌីណា)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាគ្មានជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដចូលរួមថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ១៩ឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ (រូបថត៖ dap.com.khmer)

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយអស់ ១០០ភាគរយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ កញ្ញា នេះថា សម្ដេចរីករាយជាមួយ ដំណឹងពីក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ បានព្យាបាលជាសះស្បើយ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា ។

សម្ដេចមានប្រសាសន៍ថា«ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួម ថែរក្សាសុខភាពអនាម័យអោយបានល្អ កុំឲ្យឆ្លងកូវីដ-១៩ឲ្យសោះ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូចជា នៅកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនអ៊ូអរ ដូចជាក្នុងពិធីបុណ្យ នៅតាមវត្តអារាមជាដើម។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានជូនពរឲ្យប្រជាពលរដ្ឋ ធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទាន ក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នា នៅទូទាំងប្រទេស។

យោងតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញយុទ្ធសាស្ត្រ ៥យ៉ាង ដែលក្រសួងសុខាភិបាលដាក់ចេញ ដើម្បីការពារជំងឺកូវីដ១៩ ទោះបីជានៅកម្ពុជាពេលនេះ គ្មានអ្នកជំងឺកូវីដ ១៩ ​ដោយសារតែការព្យាបាល​ជាសះស្បើយទាំងស្រុង​យ៉ាងណាក្តី​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន