រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានការជួបជុំគោរពសាសនាឡើងវិញ តែត្រូវគោរពតាមវិធានការការពារ

19:13 | 12/09/2020 (បូកសរុបដោយឌីណា)

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការប្រឆាំង COVID-19 ដែលនៅតែបន្តរាលដាលពេញពិភពលោក។ «មិនមានអ្នកជំងឺកូវីដ-១៩ដែលនៅសេសសល់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡើយ មិនមានករណីស្លាប់ និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍»។ នេះជាការគូសបញ្ជាក់របស់លោកស្រីអ្នកនាំពាក្យ។

រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានការជួបជុំគោរពសាសនាឡើងវិញ តែត្រូវគោរពតាមវិធានការការពារ ។ (រូបថត៖ Thmey Thmey.com)

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឲ្យគ្រិស្តសាសនិកទាំងអស់ គោរពថ្វាយបង្គំ និងប្រតិបត្តិជំនឿសាសនារបស់ខ្លួននៅតាមវិហារវិញហើយ។ ប៉ុន្តែគ្រិស្តសាសនិកទាំងអស់ ត្រូវគោរព និងអនុវត្តតាមវិធានការការពារពីជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន។ នេះបើតាមសេចក្តីព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែកញ្ញា។

ក្រសួងសុខាភិបាលបានណែនាំ ឲ្យគណៈដឹកនាំគ្រិស្តបរិស័ទមុននឹងអនុញ្ញាតឲ្យគ្រិស្តបរិស័ទចូលប្រតិបត្តិជំនឿសាសនារបស់ខ្លួននៅតាមវិហារ គឺតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់ លាងដៃជាមួយនឹងទឹកអាល់កុល ជែល ឬសាប៊ូ និងរក្សាគម្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ។ ហាមឲ្យក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម។ ហាមចាប់ដៃគ្នាពេលគោរពគារវកិច្ច ដោយជំនួសនូវការលើកដៃសំពះ និងនិយាយស្វាគមន៍បែបគ្រិស្តបរិស័ទវិញ។

ការជួបជុំថ្វាយបង្គំ និងស្នាក់ការនៅវិហារមិនឲ្យលើសពី៣០នាទី។ ហើយតម្រូវឲ្យអ្នកចូលរួមថ្វាយបង្គំនៅវិហារឲ្យត្រឹម៣០ភាគរយ។ នេះបើការណែនាំរបស់ក្រសួងសុខាភិបាលដែលឲ្យគណៈដឹកនាំគ្រិស្តបរិស័ទត្រូវតាមដាន និងត្រួតពិនិត្យរាល់ការបើកការជុំជួបគោរពសាសនា។

ក្រសួងសុខាភិបាលបានណែនាំថា ក្នុងករណីដែលមានសញ្ញាសង្ស័យដូចនឹងជំងឺកូវីដ-១៩ គណៈដឹកនាំគ្រិស្តបរិស័ទត្រូវតែរាយការណ៍មកមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្គាប់ឲ្យផ្អាកការជួបជុំបែបសាសនានេះ អស់រយៈពេល៦ខែមកហើយ ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព