ការិយាល័យ​ថ្មី​របស់​ចក្រភព​អង់គ្លេស​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្កើន​ការផ្តល់​ជំនួយ​ក្នុង​តំបន់​

16:28 | 08/09/2020

​​រដ្ឋាភិបាល​អង់គ្លេស​បាន​បើក​ការិយាល័យ​ថ្មី​របស់ខ្លួន​ដែល​ហៅថា Foreign, Commonwealth & Development Office (FCDO)​។ ការិយាល័យ​នេះ​មាន​គោលបំណង​ក្នុងការ​ប្រើប្រាស់​ការទូត​និង​ផ្ដល់​ជំនាញ​របស់​ចក្រភព​អង់គ្លេស​ដើម្បី​កសាង​កុងសង់ស៊ីស​ជា​អន្តរជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ប្រឆាំងនឹង​ផលប៉ះពាល់​ដ៏​សាហាវ​នៃ​មេរោគ​កូ​រ៉ូ​ណា ជម្លោះ និង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។​

អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ទីណា រេ​ដ​ស័​រ Tina Redshaw នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​ខ្មែរ​ថា​ម​ស៍​។

​ថ្លែងប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ទីណា រេ​ដ​ស័​រ (Tina Redshaw) មានប្រសាសន៍ថា​ការិយាល័យ FCDO ថ្មី នាំមក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ចក្រភព​អង់គ្លេស​នៅ​ជុំវិញ​ពិភពលោក ដោយ​ធានាថា​ចក្រភព​អង់គ្លេស​មាន​សកម្មភាព​និង​មាន​ឥទ្ធិពល​តែមួយ​នៅក្រៅ​ប្រទេស​។​

«​យើង​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​សកម្មភាព​របស់​យើង​ឆ្ពោះទៅរក​ភាពប្រសើរ​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​ខណៈដែល​ការិយាល័យ​ថ្មី​នេះ​នឹង​អនុញ្ញាតឱ្យ​យើង​ចាប់យក​ឱកាស​អំឡុង​ពេលដែល​យើង​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​ក្នុង​កិច្ចប្រជុំ G7 និង​ធ្វើជា​ម្ចាស់​ផ្ទ​នៃ​សន្និសីទ COP26 នៅ​ឆ្នាំក្រោយ​។ នៅ​ឆ្នាំនេះ​យើង​បាន​កែសម្រួល​ថវិកា​ជំនួយ​រួចហើយ​ដើម្បី​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ដោយ​សន្យាថា​នឹង​ផ្ដល់​ជា​ទំហំ​ទឹកប្រាក់​ចំនួន ៧៧៤ លាន​អឺរ៉ូ (១,០២ ពាន់​លាន​ដុល្លារ​) ដើម្បី​​ជួយ​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​មួយ​នេះ​នៅ​ជុំវិញ​ពិភពលោក ស្វែងរក​វ៉ាក់សាំង និង​ជួយ​​សង្គ្រោះ​អាយុជីវិត​មនុស្ស​»​។​

​ជាមួយគ្នានេះ​ផងដែរ លោកស្រី​អគ្គរាជទូត​ក៏បាន​លើកឡើង​ពី​តម្រូវការ​សម្រាប់​ចក្រភព​អង់គ្លេស​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ក្នុងការ​វិនិយោគ​លើ​វិស័យ​វិទ្យាសាស្ត្រ ការអប់រំ និង​ការផ្តល់អំណាច​ដល់​ស្ត្រី​ដើម្បី​កសាង​សមត្ថភាព​យុវជន​កម្ពុជា​សម្រាប់ការងារ​នាពេល​អនាគត​។​

«​តាមរយៈ​អាហារូបករណ៍ Chevening របស់​យើង យើង​នឹង​បន្ត​ផ្តល់ឱកាស​ដល់​អ្នកមាន​ទេពកោសល្យ​វ័យក្មេង​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុងការ​សិក្សា​និង​រស់នៅក្នុង​ចក្រភព​អង់គ្លេស ហើយ​បន្ទាប់មក​អនុវត្ត​នូវ​អ្វីដែល​ពួកគេ​បាន​រៀនសូត្រ​នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ស្ថានទូត​ក៏​លើកកម្ពស់​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​និង​សមភាព​យេនឌ័រ​តាមរយៈ​ការគាំទ្រ​ស្ត្រី​​និង​សហគ្រិន​ឱ្យ​ទទួលបាន​ផលចំណេញ​ពី​អាជីវកម្ម​របស់​ពួកគេ​ផងដែរ​»​។​

​ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចំណាយ​ទំហំ​ទឹកប្រាក់​ចំនួន ០,៧ ភាគរយ​នៃ​ចំណូល​ជាតិ​របស់ខ្លួន​លើ​ជំនួយ​និង​ការបង្កើត​ការិយាល័យ FCDO ដោយ​សង្ឃឹមថានឹង​នាំមក​នូវ​ឥទ្ធិពល​ការទូត​និង​ជំនាញ​អភិវឌ្ឍន៍​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក Dominic Raab នឹង​ជួយ​ដល់​ចក្រភព​អង់គ្លេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​កើតឡើង​ដោយសារតែ​ករណី​នៃ​វីរុស​កូ​វីដ​១៩ និង​គ្រោះ​ទុរភិក្ស​។​

​លោក​ថា​៖ «​ករណី​នៃ​វីរុស​កូ​រ៉ូ​ណា​និង​គ្រោះ​ទុរភិក្ស​គំរាមកំហែង​ដល់​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ប្រទេស​ក្រីក្រ​មួយចំនួន​នៅលើ​ពិភពលោក ហើយ​ផ្តល់នូវ​បញ្ហា​ដោយផ្ទាល់​ដែល​ប៉ះពាល់​ដល់​​ចក្រភព​អង់គ្លេស​រួមទាំង​អំពើ​ភេរវកម្ម​និង​លំហូរ​ចំណាកស្រុក​ជាដើម​»​។​

«Global Britain របស់​ចក្រភព​អង់គ្លេស​ជា​ឧទាហរណ៍​និង​នាំ​សហគមន៍​អន្តរជាតិ​រួមគ្នា​ដោះស្រាយ​ការគំរាមកំហែង​ដ៏​គ្រោះថ្នាក់​ទាំងនេះ ពីព្រោះ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​ហើយ​វា​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស​»​។​

«​យើង​អាចធ្វើ​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​បាន​ដោយ​ការរួមបញ្ចូល​កម្លាំង​ការទូត​របស់​យើង​ជាមួយនឹង​ជំនួយ​ដ៏​ឈានមុខ​គេ​នៅលើ​ពិភពលោក​»៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ