កូរ៉េខាងត្បូងនិងកម្ពុជាធ្វើកិច្ចចរចា FTA ជុំទី ២

16:33 | 31/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៣១ ខែសីហានេះ កូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមការចរចាពាណិជ្ជកម្មសេរីជុំទី២ ជាមួយកម្ពុជានៅសប្តាហ៍នេះ ខណៈប្រទេសនេះពង្រីកកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកផលប័ត្រនាំចេញរបស់ ខ្លួនដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចពីជំងឺរាតត្បាត COVID-19។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េលោកស្រី Yoo Myung-hee បានជួបប្រជុំតាមអនឡាញជាមួយសមភាគីរបស់កម្ពុជាលោក Pan Sorasak កាលពីថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអ៊ូល និងភ្នំពេញគ្រោងនឹងចាប់ផ្តើមកិច្ចប្រជុំតាមអនឡាញរយៈពេល ៤ ថ្ងៃ ដើម្បីកំណត់ព័ត៌មានលម្អិតបន្ថែមទៀតស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ប្រទេសទាំងពីរបានធ្វើកិច្ចចរចាជុំទីមួយនៅចុងខែកក្កដា។ សម័យប្រជុំនេះបានកើតឡើងអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើធ្វើឱ្យមានការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់សម្តេច ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅរាជធានីភ្នំពេញកាលពីខែមីនាឆ្នាំ ២០១៩។

នៅក្នុងកិច្ចប្រជុំនាសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូង និងកម្ពុជានឹងផ្លាស់ប្តូរយោបល់ស្តីពីការកំណត់វិសាលភាពនៃផលិតផល ក៏ដូចជាមធ្យោបាយផ្សេងទៀត ដើម្បីលើកកម្ពស់ចំណងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ខ្លួន។

កូរ៉េខាងត្បូង មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាស៊ាន ប៉ុន្តែប្រទេសនេះបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នា ជាមួយសមាជិកនីមួយៗ ដើម្បីពង្រីកកិច្ចព្រមព្រៀងបន្ថែម។

ប្រទេសនេះបាននិងកំពុងធ្វើយ៉ាងណា ដើម្បីបន្ធូរបន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើប្រទេសចិន និងសហរដ្ឋអាមេរិកសម្រាប់ការនាំចេញរបស់ខ្លួន ខណៈសេដ្ឋកិច្ចប្រទេសទាំងពីរបានកើនឡើង ៤០ភាគរយនៃការនាំចេញទៅក្រៅប្រទេស។

ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី៥៨ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចលេខ ៤ នៅអាស៊ីនេះ។

ក្រសួង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងនេះនឹងបង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់ក្រុមហ៊ុននាំចេញកូរ៉េខាងត្បូង និងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេ”។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតដែតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។

ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសកម្ពុជា បានឈានដល់ ៦៩៧ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៥,៥ ភាគរយ។ អតិរេកពាណិជ្ជកម្មឈានដល់ ៣៦១ លានដុល្លារ។

ប្រទេសនេះភាគច្រើននាំចេញ រថយន្តដឹកទំនិញ ភេសជ្ជៈ និងវាយនភ័ណ្ឌមកកាន់ប្រទេសកម្ពុជា ខណៈពេលដែលនាំចូលសម្លៀកបំពាក់ និងស្បែកជើងជាដើម។

នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួច ប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នមានប្រទេសវៀតណាម និងសឹង្ហបុរី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ