ក្រសួងមហាផ្ទៃ បន្តអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការ​យល់​ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត

10:35 | 12/08/2020 (សរុបដោយវិច្ឆិកា)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ទន្ទឹមនេះ ក៏ត្រូវផ្តល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណង​កែ​លម្អ​ប្រព្រឹត្តិកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ស្របតាម​នីតិវិធីនៃច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារ​បន្ថែម។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម បំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីលេខាធិការដ្ឋាន នៃ​គណៈ​កម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តី​ការ​ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនោះត្រូវចេះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅ​ពង្រឹង​ការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម។

សម្ដេចក្រឡាហោមបាន​បញ្ជាក់ថា ទន្ទឹមនេះ ក៏ត្រូវផ្តល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណង​កែ​លម្អ​ប្រព្រឹត្តិកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ស្របតាម​នីតិវិធីនៃច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារ​បន្ថែម។ សម្តេចក្រឡាហោមបានបន្ដថា ត្រូវសហការគ្នាឱ្យបានល្អ និងមានសាមគ្គី​ភាពផ្ទៃ​ក្នុងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាពិសេសត្រូវមានទំនាក់ទំនងល្អ និងជិត​ស្និទ្ធ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព ឆ្លើយតប​ទៅ​នឹងអនុសញ្ញាប្រឆាំងទារុណកម្ម និងអនុសាសន៍របស់អនុគណៈកម្មាធិការប្រឆាំងទារុណ​កម្មរបស់អង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។

សម្ដេចក្រឡាហោមបានបន្ថែមថា ចំពោះមន្ត្រីសាធារណៈ និងអាជ្ញាធរមាន​សមត្ថកិច្ដ ត្រូវលើកកម្ពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបាន​ដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ