រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់វិនិយោគដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត

16:12 | 15/07/2020 (សរុបដោយសាមេត)

យោងតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេចក្តីព្រាងច្បាប់វិនិយោគថ្មីរបស់កម្ពុជាបានបញ្ចប់ ៩៥% ហើយត្រូវបានរំពឹងថានឹងដំណើរការតាមប្រព័ន្ធអនឡាញក្នុងឆ្នាំនេះ។ ច្បាប់វិនិយោគថ្មីនេះត្រូវបានរំពឹងថា នាំមកនូវឱកាសវិនិយោគជាច្រើនសម្រាប់កម្ពុជា ហើយធ្វើឱ្យកម្ពុជាក្លាយទៅជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មីនិងកែលម្អបរិយាកាសវិនិយោគដើម្បីរក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសនេះ។

រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់វិនិយោគដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត

លោកផាន់ ផល្លា បានឱ្យដឹងថា ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាដែលវិនិយោគិនប្រឈម និងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរដែលអាចទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា ច្បាប់វិនិយោគថ្មីនឹងផ្តល់ការលើកទឹកចិត្តដល់ឧស្សាហកម្មថ្មីសម្រាប់រយៈពេលវែង ហើយអ្វីដែលកម្ពុជាត្រូវធ្វើគឺការធ្វើឱ្យមានភាពប្រសើរឡើងនូវការប្រកួតប្រជែងនិងលុបបំបាត់ឧបសគ្គពាណិជ្ជកម្មនានា។

ច្បាប់វិនិយោគថ្មីនេះគ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការស្របពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មនានាដែលរួមមានប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា និងសហភាព​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប។

លោក ផាន់ ផល្លា បានបញ្ជាក់ថាច្បាប់វិនិយោគថ្មីនេះនឹងកាន់តែទាក់ទាញក៏ដូចជាការទទួលបានវិនិយោគិនកាន់តែច្រើន ខណៈដែលប្រទេសកម្ពុជានិងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេឆាប់ៗនេះ ហើយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះផងដែរ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព