លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនMinebea របស់ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិល្អថែមទៀត ក្នុងសកម្មភាពប្រតិបត្តិល្អ លើវិស័យបរិស្ថាននៅកម្ពុជា។
ទិដ្ឋភាពនៃជំនួបរវាងលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុន Minebea។ (រូបថត៖ dap.com.khmer)
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោកសាយ សំអាល់ បានថ្លែងថា ប្រទេសជប៉ុន បានចូលរួមចំណែក ដល់ការងារគ្រប់គ្រង បរិស្ថាននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea បានគាំទ្រផលិតសម្ភារៈ និងបរិក្ខារប្រើប្រាស់ ជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច ដែលមាន តម្លៃសមរម្យ ដូចជា:អំពូលភ្លើង LED កំពុងប្រើប្រាស់នៅកម្ពុជា។ក្នុងឱកាសនោះ លោក Kei NISHIHARAបានសំដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងបរិស្ថាន និងបានថ្លែងអំណរគុណលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុនជប៉ុនMinebea លើវិស័យបរិស្ថាន។ ក្នុងឱកាសនោះ លោកសាយ សំអាល់ មានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន។
លោកបន្តថា” ខ្ញុំសូមលើកទឹកចិត្តឱ្យមហ៊ុនMinebea បន្តពង្រឹង កិច្ចសហប្រតិបត្តិល្អថែមទៀត ជាមួយក្រសួងបរិស្ថាន ជាពិសេសការចូលរួម ក្នុងសកម្មភាពប្រតិបត្តិល្អ ក្នុងវិស័យបរិស្ថាននៅកម្ពុជា”។
ក្នុងឱកាសនោះ លោក Kei NISHIHARA បានសំដែងការរីករាយ ដោយឃើញកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការគ្រប់គ្រងបរិស្ថាន ៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន