សម្តេចតេជោ បញ្ចប់មុខតំណែងទីប្រឹក្សាជំនួយការលេខាធិការចំនួន៤ ក្រសួង

20:51 | 16/06/2020 (បកប្រែដោយឌីណា)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សាជំនួយការលេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួងចំនួន ៤ ផ្សេងៗគ្នា ដែលការបញ្ចប់នេះ គឺសម្រាប់តែតំណែងណាដែលត្រូវបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ តែប៉ុណ្ណោះ ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ចុះថ្ងៃទី១០ មិថុនា ឆ្នាំ២០២០ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ (រូបថត៖ Thmey Thmey.com)

យោងតាម​អនុក្រឹត្យ សម្រេច បញ្ចប់​មុខតំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែលមាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ និង​អម​ក្រសួង នៅ​ក្រសួងយុត្តិធម៌ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​ធម្មការ​និង​សាសនា និង​ក្រសួង​មុខងារសាធារណៈ ដែល​បានតែងតាំង​ដោយ​អនុក្រឹត្យ មុន​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​។

អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ចុះថ្ងៃទី១០ មិថុនា ឆ្នាំ២០២០។ (រូបថត៖ Thmey Thmey.com)

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួលខុស​ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕​



(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព