នាយករដ្ឋមន្ត្រីសង្ឃឹមថា ការនាំស្វាយទៅចិន នឹងផ្តល់ចំណូលកាន់តែច្រើនដល់ពលរដ្ឋខ្មែរ ដែលកំពុងលំបាកនឹងកូវីដ

11:41 | 10/06/2020 (បូកសរុបដោយឌីណា)

«តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ [ខ្មែរ] ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩»។ ដកស្រង់ពីហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

រូបពីសមាគមស្វាយខេត្តកំពង់ស្ពឺ។

ទន្ទឹមនឹងនេះ សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាកសិករ និង​ពាណិជ្ជករ ពង្រឹង​បច្ចេកទេស​ដាំ​ដុះ ឲ្យ​មាន​គុណភាព​កាន់តែ​ខ្ពស់ និង​បង្កើត​រោងចក្រ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កម្ពុជា អាចមាន​លទ្ធភាព​កែច្នៃ​ផ្លែស្វាយ ឲ្យ​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​។ សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា អ្វីដែល​សំខាន់បំផុត ក្នុង​ការនាំ​ផ្លែស្វាយ​កម្ពុជា ទៅកាន់​ចិន គឺ​ត្រូវមាន​អនាម័យ​។

ប្រមុខ​រដ្ឋាភិបាល បាន​សរសើរ​ចំពោះ​ការខិតខំ​របស់​ក្រសួងកសិកម្ម ក្នុង​ការបើក​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អរគុណ​ឯកអគ្គរដ្ឋទូត​ចិន និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ ដែល​បាន​ចូលរួម​ជំរុញ​ការងារ​នេះ រហូត​ឈានដល់​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​។

មេដឹកនាំ​កម្ពុជា សរសេរ​ដូច្នេះ​ថា​៖«​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​បងប្អូន​ប្រជាកសិករ ម្ចាស់​ចម្ការ និង​ពាណិជ្ជករ ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​ស្វាយ ដែល​កំពុងមាន​ក្តីកង្វល់​ព្រោះ​មាន​ចម្ការ​ជាច្រើន​ដែលមាន​ស្វាយ​ទុំ​ជ្រុះ​ចោល​ហើយ​តម្លៃ​ស្វាយបាន​ធ្លាក់ចុះ​យ៉ាងច្រើន​»​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រ​ង​ព្រ​ង​ជាមួយ​ភាគី​ចិន លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​៥០​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ជា​រៀងរាល់ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីនាំចេញស្វាយចំនួន ២០ រួសរាន់រៀបចំខ្លួនឲ្យបានរួចរាល់ តាមរយៈការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងការតម្រូវស្ដង់ដារនៃភូតគាមអនាម័យ ដើម្បីអាចនាំចេញស្វាយទៅកាន់ប្រទេសចិននៅពេលខាងមុខនេះ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ