គម្រោងវិនិយោគរោងចក្រចំនួន៣ទីតាំងបន្ថែមទៀត ត្រូវបានអនុម័តដោយ CDC ក្នុងខែមេសា​នេះ

09:26 | 23/04/2020

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតក្នុងខែមេសានេះ បន្ទាប់ពីក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបី ទើបតែត្រូវបានអនុម័តកាលពីថ្ងៃទី២០ ខែមេសាកន្លងទៅថ្មីៗនេះ ជាមួយនឹងឱកាសកាងារ រាប់ពាន់កន្លែងបន្ថែម​ទៀតផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ (រូបថត៖ akp.com.khmer)

បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនរួមមាន៖ ១- ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគ ចំនួន ៨៨ម៉ឺនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។ ២- ក្រុមហ៊ុន AIDC Trading Co., Ltd.: គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១០កន្លែង និង៣- ក្រុមហ៊ុន KNPG Investment Co., Ltd.: គម្រោងបង្កើតរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស, មានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស គីរីសាគរ កោះកុង (ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង), មានទុនវិនិយោគចំនួន៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៧០កន្លែង៕

(ប្រភពព័ត៌មាន: akp.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព