ADB: កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយ ក្នុងឆ្នាំ២០២០ដោយសារជំងឺកូវីដ១៩ ប៉ុន្តែហក់ឡើងវិញក្នុងឆ្នាំ២០២១

11:49 | 03/04/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

ន្ទាប់ពីមានសន្ទុះខ្លាំងក្នុងពីរទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងធ្លាក់មកត្រឹម២.៣% សម្រាប់ឆ្នាំ២០២០។ និន្នាការនេះ គឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា (កូវីដ១៩-COVID-19) ការថមថយនៃសេដ្ឋកិច្ច ប្រទេសធំៗ ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន ដែលរងប៉ះពាល់ដោយសារជំងឺនេះ និងការធ្លាក់ចុះទីផ្សារនាំចេញ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នេះជាការព្យាករ ក្នុងរបាយការណ៍សេដ្ឋកិច្ចពិសេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហៅថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook – ADO) ២០២០ បានប្រកាសចេញ។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើងវិញដល់៥.៧% ក្នុងឆ្នាំ២០២១ ប្រសិនបើ ជំងឺរាតត្បាតនេះ ត្រូវបញ្ចប់ហើយសកម្មភាពសេដ្ឋកិច្ច នឹងវិលមករកប្រក្រតីភាពវិញ»។

លោកស្រីបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់កើតមានពីមុនមកនេះ ដូចជាការ គាំទ្របៀវត្សដល់ កម្មករកាត់ដេរ ក៏ដូចជាការសម្រាលពន្ធ និងបំណុលដល់អាជីវកម្មនានា។ រាជរដ្ឋាភិបាលក៏រៀបចំថវិកាបម្រុងសម្រាប់អន្តរាគមន៍ចាំបាច់ ដើម្បីកាត់ បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ទៅលើសេដ្ឋកិច្ចជាតិ ជាពិសេសទៅលើប្រជាពលរដ្ឋដែលងាយរងគ្រោះ»។

ក្នុងឆ្នាំ២០២០ ផ្នែកសេវាកម្មរបស់កម្ពុជា នឹងធ្លាក់ចុះប្រមាណ១.៧%ដោយសារឱនភាពវិស័យទេសចរ និងការថមថយនៃកំណើនអចលនទ្រព្យ។

កំណើននៃវិស័យឧស្សាហកម្ម បានត្រូវព្យាករថា នឹងចុះដល់៦.៥% ដោយសារកម្រិតទាប នៃផលិតកម្ម សម្លៀកបំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ ដែលបន្ថយល្បឿន។

អតិផរណាត្រូវបានរំពឹងថា នឹងនៅតែមានអត្រាទាបដែលជាមធ្យមត្រឹម២.១% ក្នុងឆ្នាំ២០២០ ខណៈដែលកំណើនសេដ្ឋកិច្ចថយចុះ ហើយអត្រាអតិផរណានឹងនៅតែ ទាបក្នុងឆ្នាំ២០២១ ដោយសារតម្លៃប្រេងអន្តរជាតិទាប។

របាយការណ៍ ADO រំលេចការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុ ក្រៅពីប្រព័ន្ធធនាគារព្រមទាំងការបង្កើតផ្សារមូលធនក្នុងស្រុក ដើម្បីផ្តល់ហិរញ្ញប្បទាន ដែលត្រូវការសម្រាប់ពិពិធកម្មការវិនិយោគ និងការរីកចម្រើន។

លោកស្រី Durrani-Jamal បានថ្លែងថា រាជរដ្ឋាភិបាលគួរផ្តោតជាសំខាន់លើការទប់ស្កាត់ជំងឺ កូវីដ១៩ បើមិនដូច្នោះទេ ការងើបឡើងវិញនៃវិស័យទេសចរ និងសេវាកម្ម នឹងមានការលំបាក។

រាជរដ្ឋាភិបាលអាចប្រើថវិកា ពីក្នុងកញ្ចប់របស់ ADB ដែលសរុបមានចំនួន៦.៥ពាន់លានដុល្លារអាមេរិក ត្រូវបានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា សម្រាប់ឆ្លើយតបនឹងកូវីដ១៩។ ថវិកានេះ ADB បម្រុងសម្រាប់ តម្រូវការបន្ទាន់ នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ដើម្បីដោះស្រាយ ផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព