មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា-ចិនបង្កើតក្រុមការងារ១០ក្រុម បង្កើនល្បឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានឆាប់

11:27 | 07/02/2020

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ពីឲ្យដឹងពីដំណើរការ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយអះអាងថា ក្រុមការងារអន្តរក្រសួងរបស់កម្ពុជា និងមន្ត្រីរដ្ឋាភិបាលចិន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពន្លឿនកិច្ចចរចាពាណិជ្ជកម្មនេះ។

លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីឲ្យការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដំណើរការបានលឿននោះ ក្រុមការងារចរចារបស់កម្ពុជា និងក្រុមការងាររបស់ចិន បានបង្កើតក្រុមការងារចរាចរហូតដល់១០ក្រុម ហើយធ្វើការពិភាក្សាក្នុងពេលដំណាលគ្នាតែម្តង ខណៈការចរចាជុំទី១ ធ្វើឡើងកាលពីខែមករា នៅប្រទេសចិនបានបញ្ចប់ ខណៈការចរចាជុំទី២ នឹងធ្វើនៅកម្ពុជាវិញម្តង នៅខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំឡើងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «រូបមន្តនៃការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរិនេះ នៅតាមតំបន់ខ្លះគេធ្វើម្តង១ ឬម្តង២ ដែលចំណាយពេលយូរ ប៉ុន្តែចំពោះកិច្ចចរចាជាមួយភាគីចិន យើងបង្កើតក្រុមការងារម្តង១០តែម្តង ដែលធ្វើការចរចាក្នុងពេលព្រមគ្នាតែមួយ ហើយតាមការកំណត់អាចនឹងដើមខែមេសាខាងមុខ យើងនឹងប្រជុំជុំទី២ទៀត នៅកម្ពុជាយើង។ ដូច្នេះយើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះមានលក្ខណៈ ប្រសើរព្រោះយើងបង្កើតកិច្ចព្រមព្រៀងម្តង១០»។

សូមជម្រាបថា គំនិតផ្តួចផ្តើមបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣តាមការកំណត់។

ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជានៅក្នុងប្រទេសចិន ហើយដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឱ្យបង្កើនល្បឿនចរចា ទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបសំណើរបស់សម្តេចតេជោនេះ លោក ស៊ី ជិនពីង បានគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយនឹងជំរុញឲ្យមានការបង្កើនល្បឿន នៃការរៀបចំឯកសារឈាន ទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព