សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ទីម័រខាងកើត បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា

13:41 | 30/12/2019 (ប្រភព៖ information.gov.kh សរុបដោយ ហេង វុធ្ធី)

លោកជំទាវ Felicidade de Sousa Gruterres ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិប​តេ​យ្យ​ទីម័រ​ខាងកើត ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ត្រូវបានសម្ដេច​អគ្គ​ម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ អនុញ្ញាតឱ្យចូលជួប​ស​ម្ដែ​ង​​ការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ទីម័រខាងកើត បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា (information.gov.kh)


ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោថ្លែងឱ្យដឹងក្រោយជំនួបនោះថា លោកជំទាវ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ក្នុងឱកាសដែលលោក​ជំ​ទា​វ​បានទទួលនូវគ្រឿងឥស្សរិយយសពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សី​ហ​មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ បានមានប្រសាសន៍ថា លោក​ជំ​ទាវ​ពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះ រាជា​ណា​ច​ក្រ​កម្ពុជា ហើយបានបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំកន្លងនេះ បេះដូងរបស់ លោកជំទាវ គឺ​ស្ថិ​ត​​នៅក្នុងប្រទេសកម្ពុជា ហើយបានពិនិត្យឃើញថាកម្ពុជាគឺជាប្រទេសដ៏គំរូ មួយ ដែលអាចដក​ស្រង់បទពិសោធន៍ ហើយយកបទពិសោធន៍នេះ ដើម្បីជាការរៀនសូត្រផង និងជាការចែក​រំ​លែ​ក រវាងមិត្តភក្កិ និងប្រទេសដទៃទៀតផងដែរ។ លោកជំទាវបានឃើញនូវ សុខសន្តិភាព ស្ថិរ​ភាពរបស់កម្ពុជា ដែលសុខសន្តិភាព ស្ថិរភាពនេះហើយ ដែលបានជំរុញនូវ​ការអភិវឌ្ឍ​​រប​ស់​កម្ពុជាយ៉ាងឆាប់រហ័ស។ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ដថា កម្ពុជាគឺ​ជាប្រទេស​មួយ ដែលមានប្រជាជនរីករាយ​ស្រ​ស់​ថ្លា ហើយដែលភាពស្រស់ថ្លា ជាមួយនឹង​សុខសន្តិភាព សុវត្ថិភាពនេះហើយ ដែលជា​កា​រ​​ទាក់​ទាញសម្រាប់អ្នកទេសចរមកធ្វើ​ទេស​ចរណ៍ និងទស្សនានៅកម្ពុជា ព្រមទាំងមកវិនិយោគនៅកម្ពុជា ពោលគឺក​ត្តា​​សុ​វ​ត្ថិ​ភាព​នេះ​ហើយ​ដែលជាការទាក់ទាញជាទីបំផុត។ លោកជំទាវក៏​បានសម្ដែងនូវការរីក​រា​យ​ ដែលលោក​ជំទាវបានក្លាយជាអ្នកការទូតរបស់ទីម័រខាងកើត លើកទីមួយមកកាន់កម្ពុជា​។ លោ​កជំទាវ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាល​កម្ពុ​ជា ដែល​បានផ្ដល់អាហារូបករណ៍ដល់និស្សិតទីម័រខាកើត មកសិក្សានៅកម្ពុជា ដែលសព្វ​ថ្ងៃ​សិស្ស​ទាំងនោះ កំពុងតែបន្តការសិក្សានៅកម្ពុជានាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ទីម័រខាងកើត បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា (information.gov.kh)

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូន​ចំពោះ​លោកជំទាវ ដែ​ល​បានទទួលឥស្សរិយយស ពីព្រះករុណាព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពជា។ សម្តេ​ច​​តេជោ​បានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសទីម័រខាកើត គឺជា​ប្រទេសដែលកំពុ​ង​​អ​ភិវឌ្ឍន៍ ដូច្នេះចាំបាច់យើងត្រូវការចែករំលែកបទពិសោធន៍រវាងគ្នា​ទៅ​វិញទៅមក កម្ពុជា​មា​ន​បទពិសោធន៍សម្រាប់ចែកជូនទីម័រខាងកើត ហើយទីម័រខាកើត​ក៏មាន​បទពិសោធន៍​ស​ម្រា​ប់ចែកជូនដល់កម្ពុជាផងដែរ អ្វីដែលជាកត្តាសំខាន់នោះ គឺយើងផ្លាស់​ប្ដូរ​បទពិសោធន៍​ទៅ​វិ​ញ​ទៅមក រៀនសូត្រពីគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើង​មាននោះ ​ដើម្បីជំរុ​ញ​កិ​ច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ដើម្បីទទួលនូវផលប្រយោជន៍​រួមទាំង​សងខាង។ ​

ស​ម្ដេ​ច​តេ​ជោ​ក៏បានមានប្រសាសន៍ផងដែរថា សម្ដេចពិតជាមានការរីក​រាយណាស់ ដែល​សិ​ស្ស​​របស់ទីម័រខាកើតបានមកសិក្សានៅកម្ពុជា ហើយបានបញ្ជាក់ថា កម្ពុជាចង់ឱ្យមានសិស្ស​ប​រ​ទេ​សច្រើនមកសិក្សានៅកម្ពុជា គឺ ដើម្បីចែករំលែកនូវចំណេះដឹង​រវាងនិស្សិត​ និង​និ​​ស្សិត ហើយក៏ដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា​និងប្រទេស​ដទៃទៀតផង។ ស​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រីក៏បាន ជូនពរឱ្យលោកជំទាវបានទទួលជោគ​ជ័យជាបន្តបន្ទាប់​ទៀ​ត​ ជាពិសេសនៅឆ្នាំថ្មីដែលឈានមកដល់ និងបេសកកម្មថ្មីរបស់​លោកជំទាវ​នាពេលអនាគត៕

(ប្រភព៖ information.gov.kh សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ information.gov.kh សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព