ក្រសួងពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះមានទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ នៅ១០ខែ ឆ្នាំ២០១៩

13:38 | 18/12/2019 (ប្រភព៖ Freshnews - សរុបដោយ ហេង វុធ្ធិ)

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន១០,១៥៨លានដុល្លារអាមេរិក។

ក្រសួងពាណិជ្ជកម្មកម្ពុជា (រូបថត៖ Freshnews)

វិស័យសំខាន់ៗដែលជំរុញដល់ការនាំចេញនេះ មានវិស័យសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលមួយចំនួនទៀត។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បានបញ្ជាក់ថា «ការនាំចេញទំនិញទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណជាង១០,៨១៣លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ ជាង១០,១៥៨លានដុល្លារអាមេរិក កើនឡើងប្រមាណ៦៥៤លានដុល្លារអាមេរិក កើនឡើង៦.៤៥ភាគរយ»

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទឹកប្រាក់ជាង១ម៉ឺនលានដុល្លារ ដែលនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះនេះ ក្នុងនោះរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង៦,៤០៦លានដុល្លារអាមេរិក, វាយនភ័ណ្ឌមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក, ស្បែកជើងមានទឹកប្រាក់ជាង៩០៥លានដុល្លារអាមេរិក, អង្ករមានទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក និងផលិតផលផ្សេងៗមានទឹកប្រាក់ជាង៣,១៧៦លានដុល្លារអាមេរិក៕

(ប្រភព៖ Freshnews - សរុបដោយ ហេង វុធ្ធិ)

(ប្រភព៖ Freshnews - សរុបដោយ ហេង វុធ្ធិ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព