ប្រទេសកូរ៉េខាងត្បូងនិងកម្ពុជាបានព្រមព្រៀងគ្នាស្តីពីការស្រាវជ្រាវលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA

08:45 | 26/11/2019 (បកប្រែ ដោយ ហេង វុធ្ធី)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជានឹងក្លាយជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីជួយដល់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងអាចឈានចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះថែមទៀតជាមួយនឹងសក្តានុពលកំណើនសេដ្ឋកិច្ចដ៏លេចធ្លោផងដែរ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee (រូបថត៖ Vietnamplus.vn)

ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាបានឲ្យដឹងថាប្រទេសនេះនិងកម្ពុជាបានព្រមព្រៀងគ្នាក្នុងការសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពង្រីកការផ្លាស់ប្តូរទ្វេភាគីផងដែរ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee បានមានប្រសាសន៍ថា“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជានឹងក្លាយជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីជួយដល់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងអាចឈានចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះថែមទៀតជាមួយនឹងសក្តានុពលកំណើនសេដ្ឋកិច្ចដ៏លេចធ្លោផងដែរ។

គួរឲ្យបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន បានជួបពិភាក្សាការងារជាន់ខ្ពស់ជាមួយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដោយអះអាងថាភាគីទាំងពីរសន្យានឹងខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ចោលឧបសគ្គនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។ ជាពិតណាស់ថាពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងនិងកម្ពុជាបានកើនឡើងពី ៥៤ លានដុល្លារអាមេរិកនៅពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនាឆ្នាំ ១៩៩៧ ហើយរហូតឡើងដល់ទឹកប្រាក់ ៩៧០ លានដុល្លារនាឆ្នាំ ២០១៨ ផងដែរ ៕

(បកប្រែ ដោយ ហេង វុធ្ធី)

(បកប្រែ ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ