កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ

21:19 | 09/11/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

នាបច្ចុប្បន្ន ក្រោមការគ្រងរាជដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ការដឹកនាំនិងប្រតិបត្តិរបស់រាជរដ្ឋាភិបាលកម្ពុជាដោយគណៈ បក្សប្រជាជនកម្ពុជា (CPP) ធ្វើជាស្នូលនោះ ព្រះរាជាណាចក្រកម្ពុជាបន្តរក្សា រឹងមាំនូវស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ចត្រូវបានរក្សា នៅកម្រិតប្រមាណ៧%ជាប្រចាំឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះតិចជាង១០% ហើយឋានៈរបស់ប្រទេសកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃនៅលើឆាកអន្តរជាតិផងដែរ។

ទិដ្ឋភាពនៃពិធីគោរពទង់ជាតិនៅក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV)


នាថ្ងៃទី៩ ខែវិច្ឆិកា ពិធីមិទ្ទីញពិសេសអបអរសាទរខួបលើកទី៦៦នៃទិវា បុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩) ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅវិមានឯករាជ្យ រាជធានី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន ប្រធានរដ្ឋសភាសម្ដេង ហេង សំរិន ប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ រួមជាមួយមន្ត្រីរដ្ឋសភា ព្រឹទ្ធសភា រាជ រដ្ឋាភិបាលយ៉ាងច្រើនកុះករ តំណាងក្រុមអង្គទូតនៃប្រទេសនានា និងប្រជាជន រាប់ហ្មឺននាក់។

គួរបញ្ជាក់ថានាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ព្រះរាជាណាចក្រ កម្ពុជាត្រូវបានរំដោះទាំងស្រុងពីនឹមត្រួតត្រារបស់អាណានិគមបារាំង។ នាបច្ចុប្បន្ន ក្រោមការគ្រងរាជដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ការដឹកនាំនិងប្រតិបត្តិរបស់រាជរដ្ឋាភិបាលកម្ពុជាដោយគណៈ បក្សប្រជាជនកម្ពុជា (CPP) ធ្វើជាស្នូលនោះ ព្រះរាជាណាចក្រកម្ពុជាបន្តរក្សា រឹងមាំនូវស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ចត្រូវបានរក្សា នៅកម្រិតប្រមាណ៧%ជាប្រចាំឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះតិចជាង១០% ហើយឋានៈរបស់ប្រទេសកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃនៅលើឆាកអន្តរជាតិផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព