នាយទាហានពីរនាក់ទៀតបានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅឯក្រុមបេសកកម្មស៊ូដង់ខាងត្បូង

09:28 | 25/10/2019

យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (នៃក្រសួងការពារប្រទេស) បានបើកពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋនិងប្រគល់ភារកិច្ចជូននាយទាហានចំនួនពីររូបទៀត អោយត្រៀមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅឯក្រុមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង។

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ចំពោះនាយទាហានទាំងពីររូបដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ (រូបថតៈ TTXVN)

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកគណៈអចិន្ត្រៃយ៍បក្សទ័ពមជ្ឈឹមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីនៃពិធីប្រគល់សេចក្តីសម្រេចចិត្តនេះ។

យោងតាមសេចក្តីសម្រេចចិត្ត នាយទាហានទាំងពីររូបបានចូលបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងលើកនេះ គឺវរសេនីយ៍ឯកបំរុង លោក Le Ngoc Son និងវរសេនីយ៍ត្រី លោកស្រី Nguyen Thi Minh Phuong ដែលចូលរួមបំពេញការងារជានាយទាហានអសង្កេតការណ៍យោធា។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃបេសកម្មរបស់កងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ចំពោះ នាយទាហានទាំងពីរដែលត្រៀមចាកចេញទៅបំពេញបេសកម្មនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានស្នើដល់លោកវរសេនីយ៍ឯកបំរុង Nguyen Ngoc Son និងលោកស្រី វរសេនីយ៍ត្រី Nguyen Thi Minh Phuong ត្រូវជ្រួតជ្រាបនិងអនុវត្តឲ្យបានម៉ត់ចត់នូវទស្សនៈនយោបាយការបរទេសរបស់បក្ស រដ្ឋ យោធា ជាពិសេស ត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវវិន័យរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជាបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនៅឯក្រុមបេសកកម្មនិងច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ៕

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព