UN វាយតម្លៃខ្ពស់ចំពោះបេសសកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើការងារសិទ្ធិមនុស្ស

10:45 | 07/08/2019 (យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ លោក Simon Walker បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ពាក់ព័ន្ធនឹងការងារសរសេររបាយការណ៍តាមអនុសញ្ញា ជូនអង្គការសហប្រជាជាតិ ការងារអប់រំផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស និងការងារតាមដានត្រួតពិនិត្យ ក៏ដូចជាដោះស្រាយបណ្តឹងប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរំលោភបំពានសិទ្ធិផងដែរ។

លោក Simon Walker និង​ លោក កែវ រ៉េមី


ការវាយតម្លៃ និងកោតសរសើររបស់តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា របស់ UN បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានជួបសម្តែងការគួរសម និងជម្រាបលាលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងពេលលោកបានបញ្ចប់បេសសកម្មរបស់ខ្លួននៅកម្ពុជា។

លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការងារចំនួន៤ បានពិភាក្សាគ្នាដោយរលូននោះរួមមាន៖

*ទី១៖ ភាគីទាំងពីរ បានឯកភាពក្នុងកិច្ចសហការលើការរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ UPR ដែលទទួលបានពីអង្គការសហ ប្រជាជាតិកន្លងមកនេះ ជូនទៅដល់គ្រប់ភាគី ដែលពាក់ព័ន្ធទាំងអស់ រួមមាន តំណាងរដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល។ អនុសាសន៍ UPR នេះ មានន័យថា ការត្រួតពិនិត្យជាសកល តាមកាលកំណត់ដែលកម្ពុជា ទទួលបានពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនាពេលកន្លងមក។

*ទី២៖ ភាគីទាំងពីរ បានឯកភាពគ្នានឹងបង្កើតនូវក្រុមការងារមួយដែលហៅថា «ក្រុមការងារបច្ចេកទេសចម្រុះ វិស័យសិទ្ធិមនុស្ស» ហើយក្រុមការងារនេះ គឺជាវេទិកាក្នុងការពិគ្រោះយោបល់គ្នា ពាក់ព័ន្ធការងារសិទ្ធិមនុស្ស រវាងគ្រប់ភាគីដែលពាក់ព័ន្ធ ក្រុមការងារនេះមានការចូលរួម ពីតំណាងរដ្ឋាភិបាលដែលពាក់ព័ន្ធ តំណាងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ តំណាងដៃគូរអភិវឌ្ឍដែលពាក់ព័ន្ធ និងតំណាងសង្គមស៊ីវិលដែលពាក់ព័ន្ធ ធ្វើកិច្ចការទៅលើវិស័យសិទ្ធិមនុស្ស ហើយក្រុមការងារនេះនឹងដឹកនាំ ដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធាន និងមានសហប្រធានដែលជាតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅកម្ពុជា។

*ទី៣៖ ការិយាល័យឧត្តមស្នងការបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកំពុងធ្វើការសិក្សារៀបចំបង្កើតនូវក្រុមមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីការពារប្រជាពលរដ្ឋ ដែលទទួលរងនូវការរំលោភបំពានសិទ្ធិ ហើយក្រុមការងារនេះនឹងធ្វើការក្នុងការផ្តល់យោបល់និងប្រឹក្សាផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងការពារក្តីជូនប្រជាពលរដ្ឋដែលក្រីក្រពុំមានលទ្ធភាពពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិ។

*ទី៤៖ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើរ និងវាយតម្លៃសខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្ស ដែលបានកំពុងយកសេចក្តីព្រៀងច្បាប់ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិរបស់កម្ពុជា មកធ្វើការត្រួតពិនិត្យ ពិភាក្សា និងរៀបចំឡើងវិញផងដែរ៕

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ