យុគសម័យ - នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអំពាវនាវអោយមានការខិតខំរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់ បន្ទាប់ពីកើតមានឡើងការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅក្នុងប្រទេសថៃ កាលពីសប្តាហ៍មុន។
ប៉ូលីសកម្ពុជា (ប្រភព៖ khmertimeskh.com)
នាថ្ងៃ ៥ ខែសីហា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវអោយមានកិច្ចប្រឹងប្រែងរួមដើម្បីប្រឆាំងនឹងភេរវកម្មក្នុងតំបន់បន្ទាប់ពីមានការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងប្រទេសថៃកាលពីសប្តាហ៍មុន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១៤៦៥ នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាមិនអនុញ្ញាតអោយក្រុមភេរវករណាមួយ ឆ្លៀតយកទឹកដីរបស់ខ្លួនជាជម្រក រួមទាំងការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀនឬការជួញដូរអាវុធនៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ "យើងត្រូវបង្កើនការប្រុងប្រយ័ត្ននិងធានាថាកម្ពុជាមិនក្លាយជាជម្រកសម្រាប់ក្រុមភេរវកម្មណាមួយឡើយទោះបីយើងមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្មក៏ដោយក៏យើងមិនផ្តល់ អនុញ្ញាត ឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងលាងលុយកខ្វក់ការជួញដូរគ្រឿងញៀនឬជួញដូរអាវុធ"។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១៤៦៥នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា (ប្រភព៖ AKP)
សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលនិងអង្គការនានាក្នុងស្រុកនិងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មធានាសន្តិសុខនិងសន្តិសុខនៅក្នុងកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ " យើងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះពីព្រោះវាអាចបង្កអន្តរាយដល់សន្តិសុខជាតិ"។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកជាច្រើនបានកើតឡើងនៅទីតាំងផ្សេងៗក្នុងទីក្រុងបាងកក (ប្រទេសថៃ) កាលពីថ្ងៃទី ២ ខែសីហានៅពេលដែលសន្តិសុខកំពុងរឹតបន្តឹងក្នុងសប្តាហ៍រៀបចំសកម្មភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM - ៥២) និងសន្និសីទនានាពាក់ព័ន្ធ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ចិន រុស្ស៊ីនិងជប៉ុន។ល។ បច្ចុប្បន្ននេះមិនមានអង្គការណាមួយទទួលខុសត្រូវពីការគ្រាប់បែកនោះទេ៕
(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន