​ប្រទេស​ស្វីស​ផ្តល់​ថវិកា​ ​៦លាន​ដុល្លារ​ជួយ​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​រយៈពេល​ ​៥ឆ្នាំ​

22:33 | 05/06/2019 (ប្រភព៖ khmertimeskh.com សរុបដោយ ហេង វុធ្ធី)

ប្រទេស​ស្វីស​ ​នឹង​បន្ត​ផ្តល់​ថវិកា​ប្រមាណ​ ​៦លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ជួយ​ដល់​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​ ​រយៈពេល​ ​៥ឆ្នាំទៅ​មុខ​ទៀត​។​​ការសន្យា​ផ្តល់​ជំនួយ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ​ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ថ្ងៃអង្គារ​ ​រវាង​លោក​ទេស​រដ្ឋមន្ត្រី​ ​លី​ ​ធុជ​ ​អនុប្រធាន​ទី១អាជ្ញាធរ​មីន​ ​និង​លោកស្រី​ ​Carin​ ​Salerno​ ​នាយក​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ប្រចាំ​នៅ​កម្ពុជា​។​

លោក​ទេស​រដ្ឋមន្ត្រី​ ​លី​ ​ធុជ​ ​អនុប្រធាន​ទី១អាជ្ញាធរ​មីន​ ​និង​លោកស្រី​ ​Carin​ ​Salerno​ ​នាយក​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ប្រចាំ​នៅ​កម្ពុជា​

លោកស្រី​ ​Carin​ ​Saleno​ ​បាន​មានប្រសាសន៍​ក្នុង​ជំនួប​នោះ​ថា​ ​ប្រទេស​ស្វីស​ ​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ថវិកា​ប្រមាណ​ ​៦លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ការបោសសម្អាត​មីន​នៅ​កម្ពុជា​ ​ចាប់ពី​ឆ្នាំ២០២០​ ​ដល់​ឆ្នាំ២០២៥​។​ ​នេះ​បើ​តាម​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​មីន​។​ លោក​ទេស​រដ្ឋមន្ត្រី​ ​លី​ ​ធុជ​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ថវិកា​ប្រមាណ​ ​៦លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ស្វីស​ ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បោសសំអាត​មីន​ដោយ​ផ្ទាល់​នៅ​តំបន់​គោលដៅ​ដែល​នៅ​សេសសល់​គ្រាប់មីន​ ​និង​យក​ទៅ​កម្ទេច​ចោល​ ​ដើម្បី​យក​ដី​ដែល​បាន​បោសសំអាត​រួច​នោះ​ ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បីឲ្យ​ពួកគាត់​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព​។​ ​លោក​ថា​៖​ ​«​ជំនួយ​នេះ​ ​ក៏​ជា​ការសម្រេច​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​មាន​គោលបំណង​បោសសំអាត​មីន​ប្រឆាំង​មនុស្ស​ឲ្យអស់​នៅ​ឆ្នាំ២០២៥​ ​ផង​ដែរ​»​។​ ​លោក​លី​ ​ធុជ​ ​បាន​បន្ថែម​ថា​៖​ ​«​ក្នុងនាម​រាជរដ្ឋាភិបាល​ ​និង​អាជ្ញាធរ​មីន​ ​យើង​សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ស្វីស​ដែល​បាន​ជួយ​ដល់​វិស័យ​បោស​សំអាត​មីន​នៅ​កម្ពុជា​ ​ក៏ដូចជា​ការ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ដោយសារ​មីន​»​។​

បើ​តាម​អាជ្ញាធរ​មីន​ ​ចាប់តាំងពី​ឆ្នាំ២០១៣​ ​រហូត​មកដល់​ឆ្នាំ២០១៩​ ​នេះ​ ​ប្រទេស​ស្វីស​បាន​ផ្តល់​ថវិកា​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​ចំនួន​ ​៧,២៤០,០០០ដុល្លារ​អាមេរិក​ ​(​ជាង ៧លាន​ដុល្លារ​)​ ​ដែល​បាន​ផ្តល់​ដី​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​សហគមន៍​ ​ដើម្បី​ធ្វើ​កសិកម្ម​ ​សាងសង់​លំនៅឋាន​ ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត​។​ ​ក្រៅពី​ប្រទេស​ស្វីស​ ​ក៏​នៅ​មាន​ប្រទេស​ម្ចាស់​ជំនួយ​មួយចំនួន​ទៀត​ ​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការបោសសំអាត​មីន​ផង​ដែរ​ ​ដូចជា​ ​អូស្ត្រាលី​ ​កាណាដា​ ​អេស្ប៉ាញ​ ​ស៊ុយ​អែដ​ ​អង់គ្លេស​ ​អាមេរិក​ ​អូទ្រីស​ ​ប៊ែលហ្សិក​ ​បារាំង​ ​ន័​រវេ​ស្ស​ ​អៀ​ក​ឡង់​ ​និង​ ​UNDP​ ​ជាដើម​។​

​ប្រទេស​កម្ពុជា​ ​បាន​ប្តេជ្ញា​បោសសម្អាត​មីន​ឲ្យអស់​ពី​ប្រទេស​នៅ​ត្រឹម​ឆ្នាំ២០២៥​ ​ខាងមុខ​ ​ដែល​ត្រូវការ​ថវិកា​ប្រមាណ​ ​៤០០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​៕


(ប្រភព៖ khmertimeskh.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ khmertimeskh.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព