រដ្ឋាភិបាលចិននិងពិចារណាសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគនិងឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុឡើងវិញ ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យការវិនិយោគនិងការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យឧស្សាហកម្ម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាជុន អនុ រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន
នៅក្នុងជំនួបនោះលោក វ៉ាង យ៉ាជុន បានជម្រាបជូនសម្តេចតេជោហ៊ុនសែនថា៖ដំណើរទស្សន កិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោកនាពេលនេះគឺដើម្បីជំរុញនឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។ លោកបានបញ្ជាក់ថាកម្ពុជានិងចិនគឺជាមិត្តដែកថែបហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត។ ចំពោះឯកសារ ទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់និងផ្លូវនៅប្រទេសចិនគឺនឹងជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀតជាពិសេសគឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរដែលនឹងជួយជំរុញ ដល់ការអភិវឌ្ឍនិងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិននិងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់លោក វ៉ាង យ៉ាជុនពាក់ព័ន្ធទៅនឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផង ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងសហគមន៍មួយជោគវាសនាមួយដែលបានចុះហត្ថលេខានៅពេលកន្លងមក៕
(យោងតាម rasmeinews.com សរុបព័ត៌មានដោយសំណាង)

មតិពីមិត្តអ្នកអាន