ក្រៅពីតំបន់ឆ្នេរ ខេត្តព្រះសីហនុ មានកោះសក្ដានុពលទេសចរណ៍ចំនួន៣២

12:55 | 26/03/2021

ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាដែលសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកំសាន្ត ដែលមានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦ កន្លែង ដែលនៅក្នុងនោះមានតំបន់ឆ្នេរ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋានធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុ។

បណ្តា​តំបន់​ទេសចរណ៍​តាម​ឆ្នេរ និង​កោះ​ដែលមាន​អំណោយផល​ពី​ធម្មជាតិ​។ (រូបថត៖ Thmey Thmey.com)

ខេត្ត​ព្រះសីហនុ មាន​ឆ្នេរសមុទ្រ​ដែលមាន​ខ្សាច់​សក្បុស និង​ត្រូវបាន​ភ្ញៀវទេសចរ​ស្គាល់ ជា​យូរ​យ៉ាង​មកហើយ​។ ក្រៅពី​តំបន់ឆ្នេរ ខេត្ត​នេះ ក៏មាន​កោះ​តូច​-​ធំ ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍​ចំនួន​៣២ និង​មាន​ផ្ទៃក្រឡា​ជាង​១៦២ គីឡូម៉ែត្រ មាន​ឆ្នេរសមុទ្រ​ប្រវែង ១៧៥,៨ គីឡូម៉ែត្រ​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពី​វឌ្ឍនភាព និង​ទិសដៅ​ការងា​បន្ត​របស់​ខេត្ត​ភាគ​និរតី​មួយ​នេះ​កាលពី​ថ្ងៃទី​៩ ខែមិថុនា​។​

បណ្តា​តំបន់​ទេសចរណ៍​តាម​ឆ្នេរ និង​កោះ​ដែលមាន​អំណោយផល​ពី​ធម្មជាតិ​ទាំងនោះ​រួមមាន ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា​កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​សង្សារ និង​កោះពស់​ជាដើម​។

ដ្បិត​មាន​សក្ដានុពល​ពី​ធម្មជាតិ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ការស្ថាបនា​ផ្លូវ​ចំនួន​៣២​ខ្សែ​ក្នុង​ខេត្ត​នេះ ក៏​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ទាក់​​ទាញ​ទេសចរ និង​វិនិយោគិន​បន្ថែមទៀត​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គួច ចំរើន ដោយ​លោក​បាន​បន្តទៀតថា ​យ៉ាងណាក៏ដោយ នៅ​តំបន់​កោះ​មួយចំនួន នៅ​មិនទាន់មាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារតែ​វា​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីប្រជុំជន ដែល​តម្រូវ​ឲ្យ​ការវិនិយោគ​ខ្ពស់​៕

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន