ភ្ញៀវទេសចរទៅកាន់ប្រាសាទអង្គរវត្តមានការធ្លាក់ចុះ

08:49 | 08/09/2019

យុគមស័យ - ភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរដែលជាបេតិកភណ្ឌវប្បធម៌ពិភព លោករបស់កម្ពុជាកំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះ។

ចំនួនភ្ញៀវទេសចរទស្សនាខេត្តសៀមរាបមានការថយចុះ (រូបថតៈ FN)

យោងតាមរបាយការណ៍បានបង្ហាញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តសៀមរាប មានការធ្លាក់ចុះ បើធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ របាយការណ៍គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងខែកក្កដា កន្លងទៅនេះ ភ្ញៀវចូលទស្សនាប្រាសាទអង្គរមានជិត ១៥ម៉ឺននាក់ ដែលចំនួននេះធ្លាក់ចុះជិត ២០ភាគរយ បើធៀបឆ្នាំ២០១៨។ រយៈពេល៧ខែឆ្នាំ២០១៩វិញ ទទួលបានភ្ញៀវជិតជិត ១.៤លាននាក់ តែចំនួននេះធ្លាក់ចុះជាង ១០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា (រូបថតៈ VOV)

មុននេះ លោកថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថាដំណើរទេសចរណ៍សូន្យដុល្លារគឺជាមូលហេតុចំបងដែលធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសមកខេត្តសៀមរាបមានការថយចុះ។ លោកបន្តថា ប្រតិបត្តិករទេសចរណ៍សូន្យដុល្លារគឺជាអ្នកបំផ្លាញទីតាំងទេសចរណ៍ក្នុងខេត្តសៀមរាបតែម្តង៕

(បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត