វៀតណាមអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះដំណើរការសន្តិភាពដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនអាហ្វហ្គានីស្ថាន

20:34 | 22/11/2020

នាថ្ងៃទី ២០ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ក្រុមប្រឹក្សាសន្តិសុខអាចធ្វើអ្វីដើម្បីគាំទ្រដល់ដំណើរការសន្តិភាពនៅអាហ្វហ្កានីស្ថាន” ។

កម្លាំងសន្តិសុខស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការផ្ទុះនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០ ។ (រូបថត៖ THX / TTXVN)

បណ្តាប្រទេសនិងវាគ្មិនបានកោតសរសើរចំពោះការចរចាសន្តិភាពជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងកម្លាំងតាលីបង់ ដែលបានចាប់ផ្តើមនាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២០ នៅទីក្រុងដូហា (ប្រទេសកាតា) ។ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះការចរចាសន្តិភាពជាប្រវត្តិសាស្ត្ររវាងភាគីនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថានព្រមទាំងបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះដំណើរការសន្តិភាពដែលដឹកនាំដោយអាហ្វហ្គានីស្ថាននិងមានបំណងចង់ឲ្យភាគីទាំងអស់ឈានដល់សម្រេចបាននូវបទឈប់បាញ់គ្នារយៈពេលវែង ដើម្បីបង្កើតបរិយាកាសស្ថិរភាពនិងអំណោយផលសម្រាប់ការចរចាសន្តិភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត