កប.អនឡាញ - សហភាពអឺរ៉ុប (EU) នឹងផ្តល់ជូនថវិកាក្នុងទឹកប្រាក់ចំនួន ១,៣ លានអឺរ៉ូ ដើម្បីជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ នៅបណ្ដាខេត្តនៅភាគកណ្ដាលវៀតណាម។
រូបថតឧទាហរណ៍
ថវិកាជំនួយនេះនឹងជួយបំពេញតម្រូវការបន្ទាន់របស់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Binh ខេត្ត Quang Tri និងខេត្ត Thua Thien – Hue ដូចជា ឧបករណ៍សំអាតអនាម័យ និងឧបករណ៍ជំនួយសង្គ្រោះផ្សេងៗទៀត ធានាការទទួលបានទឹកស្អាត ហើយថវិកានេះក៏ត្រូវបានផ្តល់ជូនប្រជាជនសម្រាប់ទិញម្ហូបអាហារ និងគ្រឿឧបភោគបរិភោគផងដែរ។ ក្រុមជនងាយរងគ្រោះបំផុតនឹងទទួលបានការយកចិត្តទុកដាក់ពិសេស៕
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន