យុគសម័យ - នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា កិច្ចប្រជុំស្តីពីប្រធានតុលាការនៃបណ្តាប្រទេសសមាជិកអាស៊ាន (CACJ) លើកទី៨ បានបើកជាផ្លូវការដោយមានការចូលរួមពីប្រធានតុលាការ ប្រធានគណៈប្រតិភូតុលាការកំពូលនៃបណ្តាប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។
ប្រធានតុលាការកំពូលប្រជាជនវៀតណាមលោក Nguyen Hoa Binh
ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ ប្រធានតុលាការកំពូលប្រជាជនវៀតណាមលោក Nguyen Hoa Binh បានមានប្រសាសន៍ថា ការរៀបចំក្រុមប្រឹក្សាប្រធានតុលាការអាស៊ានលើកនេះគឺជាឱកាសមួយ ដើម្បីពង្រឹងនូវភាពស្អិតរមួតនិងជំរុញកិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសសមាជិកអាស៊ាន។ យោងតាម លោក Nguyen Hoa Binh ចាប់តាំងពីបានក្លាយជាស្ថាប័នដែលមានការចូលរួមជាផ្លូវការរបស់អាស៊ាន ប្រធានក្រុមប្រឹក្សាតុលាការនៃបណ្តាប្រទេសសមាជិកអាស៊ាន បានខិតខំបន្តធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធរបស់អង្គការ លើកកម្ពស់សកម្មភាពនិងពង្រីកវិសាលភាពនៃការធ្វើអន្តរកម្ម ជាមួយស្ថាប័ននិងអង្គការដទៃទៀតទាំងក្នុងនិងក្រៅតំបន់ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ព្រមទាំងជំរុញការអនុវត្តនីតិរដ្ឋ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានផងដែរ។
ទន្ទឹមនឹងនេះដែរ លោក Nguyen Hoa Binh ក៏បានមានប្រសាសន៍ថា ការចូលរួម CACJ បានបង្ហាញនូវការយោគយល់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងក្នុងចំណោមប្រព័ន្ធយុត្តិធម៌នៅក្នុងអាស៊ាន និងជាស្មារតីនៃចំណងសាមគ្គីភាព និងការចែករំលែកនិងឆន្ទៈជួយគ្នាទៅវិញទៅមក ដែលជាសុឆន្ទៈមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតុលាការនៃប្រទេសនានាផងដែរ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធានតុលាការអាស៊ានលើកទី ៨ ប្រទេសនានានឹងពិភាក្សាគ្នាអំពីរបៀបអនុវត្តគំនិត និងគំនិតផ្តួចផ្តើម ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកពីមុននោះ។ លើសពីនេះទៀត អង្គប្រជុំក៏បានពិភាក្សាអំពីបរិបទក្នុងតំបន់មុនពេលជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជារាល់ការលំបាកនិងបញ្ហាប្រឈមនានា ដែលបានដាក់ជូន CACJ ជាទូទៅ និងតុលាការនៃប្រទេសនានានិយាយដោយឡែក ក៏ដូចជាផ្តល់ដំណោះស្រាយដើម្បីជំនះលើការលំបាកនិងបញ្ហាប្រឈមទាំងនោះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន