វៀតណាមគាំទ្ររដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងបើកកិច្ចចរចា

10:19 | 20/09/2020 (ហេង វុធ្ធ)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៨ ខែកញ្ញា បានបើកកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនយោបាយនៅស៊ីរី។

តំណាងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហាស៊ីរី (រូបថត៖ TTXVN)

ថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានស្ថានបេសកកម្ម វៀតណាម ប្រចាំនៅអង្គការសហប្រ ជាជាតិបានសង្កត់ធ្ងន់លើសារ សំ ខាន់ នៃការបន្តរក្សាកិច្ចចរចារប្រកបដោយការស្ថាបនា និងការសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ដែលក្នុងនោះ ចាំបាច់ត្រូវ ឈានដល់កិច្ចព្រមព្រៀងអំពីរបៀបវារៈ ដើម្បីបន្តទៅកិច្ចប្រជុំបន្តបន្ទាប់ទៀត។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ដំណោះស្រាយតែ មួយគត់សម្រាប់សន្តិភាពនិងស្ថិរភាពនៅស៊ីរី គឺដំណោះស្រាយនយោបាយដឹកនាំនិងប្រជាជនស៊ីរីជាម្ចាស់ ស្របតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការធានាការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ីរី។ តាមនោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីរក្សាសន្តិសុខនិងស្ថេរភាពរយៈពេលវែងដើម្បីបម្រើកិច្ចចរចា បង្កើនរាល់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីគាំទ្រដល់ដំណើរការនយោបាយនិងរក្សាជំនួយសម្រាប់ស៊ីរី ចំពោះមុខរាល់ការលំបាកនិងបញ្ហាប្រឈមទាក់ទងនឹងសេដ្ឋកិច្ច សង្គម មនុស្សធម៌និងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតពេលបច្ចុប្បន្ន។

សូមគូសបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅស៊ីរីមានស្ថេរភាពជាងមុន ប៉ុន្តែនៅតែមានការវិវត្តគួរឱ្យព្រួយបារម្ភ ក្នុងនោះមានឧប្បត្តិហេតុអស្ថិរភាព សន្តិសុខនៅភាគពាយព្យនិងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសស៊ីរី ក៏ដូចជា ភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិក នៅភាគឥសាននៃប្រទេសស៊ីរី រួមទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងមួយចំនួននៅក្នុងប្រទេសស៊ីរីផងដែរ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត