យុគសម័យ - រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham នាពេលថ្មីៗនេះបានអំពាវនាវដល់សហគមន៍សហគ្រាសនៃប្រទេសនេះដើម្បី “ស្វែងរក” ឱកាសសក្តានុពលបន្ថែមទៀតពីប្រទេសចំនួន ១០ ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham
ថ្លែងមតិនៅក្នុងវេទិកាអបអរសាទរខួបលើកទី ៥៣ ឆ្នាំនៃការបង្កើតអាស៊ាន ដែលរៀបចំដោយក្រុមប្រឹក្សាអូស្ត្រាលី - អាស៊ាន គណៈកម្មាធិការអាស៊ាននៅទីក្រុងកង់បេរ៉ានិងមជ្ឈមណ្ឌល Asialink កាលពីចុងសប្តាហ៍មុន លោក Birmingham បានសង្កត់ធ្ងន់លើសក្តានុពលនៃកំណើននៅក្នុងប្រទេសមួយចំនួនដូចជាវៀតណាមនិងឥណ្ឌូនេស៊ី រួមជាមួយទំហំនៃទំនាក់ទំនងដែលបានបង្កើតឡើងជាមួយប្រទេសមួយចំនួនទៀតដូចជាសិង្ហបុរីឬម៉ាឡេស៊ី នឹងផ្តល់នូវឱកាសយ៉ាងខ្លាំងសម្រាប់សហគ្រាសអូស្ត្រាលីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយអាស៊ានបន្ថែមទៀត។
លោក Birmingham បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកនៃមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកចំនួន ១៥ នឹងជួយបង្កលក្ខណៈងាយស្រួលដល់សកម្មភាពអាជីវកម្មនៃសហគ្រាសនាពេលអនាគត។
លោក Birmingham បានសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយលើកកម្ពស់សហគមន៍ធុរកិច្ចអូស្ត្រាលីឆ្ពោះទៅរកឱកាសដែលបណ្តាប្រទេសអាស៊ានផ្តល់ឱ្យ, រួមចំណែកដល់កំណើននាពេលអនាគត៕
![]()
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន