ចិនត្រៀមខ្លួនចូលរួមអាស៊ានក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់និងពិភពលោក

20:05 | 21/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសសឹង្ហបូរីនិងបណ្តាប្រទេសអាស៊ានផ្សេងទៀតដើម្បីពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

សីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សកុម្មុយនិស្តចិន លោក Yang Jiechi នៅវិមាន Istana

នាថ្ងៃទី ២០ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលីសៀនឡុង (Lee Hsien Loong) បានអញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយនិងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សកុម្មុយនិស្តចិន លោក Yang Jiechi នៅវិមាន Istana។ ក្នុងជំនួបនោះ លោក Yang Jiechi បានប្រកាសថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចរួមដៃជាមួយប្រទេសសឹង្ហបុរី និងសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីបង្កើនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។ នៅពេលលើកឡើងអំពីអស្ថេរភាពនិងការ វិវត្តន៍ដែលកំពុងកើនឡើងនៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោក លោក Yang Jiechi បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានសង្កត់ធ្ងន់កាន់តែខ្លាំងឡើងចំពោះទស្សនៈដែលមនុស្សជាតិមានវាសនារួមគ្នា។ លោកបានបន្ថែមទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសសឹង្ហបុរី និងបណ្តាប្រទេសសមាជីកអាស៊ានផ្សេងទៀត ដើម្បីបង្កើនជំនឿទុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាខិតខំប្រឹងប្រែងក្នុងការការពារសេដ្ឋកិច្ចសកលលោក សមធម៌និងយុត្តិធម៌នៅលើ ឆាកអន្តរជាតិផងដែរ៕

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀនឡុងបានបញ្ជាក់ថាសិង្ហបុរីនឹងប្រើប្រាស់គុណសម្បត្តិនៃយន្តការសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្នជាមួយចិនដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន - ចិននិងរួមគ្នាពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្នុងតំបន់និងពិភពលោកផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត