យុគសម័យ - នាថ្ងៃទី ១៨ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីស្ថានភាពយេម៉ែន នៅពេលដែលស្ថានភាពកាន់តែអាក្រក់ទៅៗនៅតំបន់ជាច្រើននៅយេម៉ែន ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើនបានសម្លាប់និងរងរបួស ហើយកម្មវិធីមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែនកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការឈប់ប្រតិបត្តិការដោយសារកង្វះថវិកា។
កិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពកាន់តែអាក្រក់ទៅៗនៅយេម៉ែន ហើយគាំទ្រផែនការសន្តិភាព ៣ ចំណុចរបស់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅយេម៉ែន។ ទន្ទឹមនឹងនេះ បង្កើតលក្ខខណ្ឌនិងមិនរារាំងសកម្មភាពមនុស្សធម៌ ហើយសង្កត់ធ្ងន់លើកាតព្វកិច្ចការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ។
លោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាពីឧបសគ្គចម្បងៗក្នុងការអនុវត្តកិច្ចព្រមព្រៀង Stockholm កិច្ចព្រមព្រៀង Riyadh និងការប្តេជ្ញាចិត្តរបស់ភាគីនានានៅយេម៉ែន។ ព្រមជាមួយគ្នានេះ ទាមទារឱ្យភាគីនានាបន្តការសន្ទនាគ្នានិងស្វែងរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយក្នុងនាមជាអ្នកសម្រុះសម្រួលអង្គការសហប្រជាជាតិ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន