លោក Stella Kyriakides ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ទទួលបន្ទុកវិស័យសុខភាព និងសុវត្ថិភាពចំណីអាហារ បានត្រូវកាសែត របស់អាល្លឹម៉ង់ឈ្មោះ Handelsblatt ដកស្រង់សម្តី ដោយបានចុះផ្សាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងដំបូង ប្រឆំាងនឹងជំងឺកូវីដ១៩ អាចរកបាននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។
វ៉ាក់សាំងការពារ ទប់ទល់នឹងជំងឺកូវីដ១៩ នឹងអាចមាននៅចុងឆ្នាំនេះ។ (រូបថត៖ dap.com.khmer)
លោកបានថ្លែងប្រាប់ថា “ទោះបីជាយ៉ាងនេះក្តី ការព្យាករណ៍អំពីការបង្កើត គឺស្ថិតក្នុងដំណាក់កាលហានីភ័យនៅឡើយ យើងបានបង្ហាញថាល្អ” ។
លោក Kyriakides បានថ្លែងថា វ៉ាក់សាំង អាចមិនត្រូវបានដោះស្រាយ រាល់បញ្ហាកើតឡើងលើផ្លូវ ដែលត្រឹមត្រូវទាំងអស់នោះទេ ប៉ុន្តែ នឹង ”ជាបណ្តើរៗ ដែលអនុញ្ញត ឲ្យវិលទៅរកសភាពដើមវិញ” ជាថ្មីម្តងទៀត “ការវិនិច្ឆ័យទៅលើពលរដ្ឋជាច្រើន ជាពិសេស ក្នុងចំណោមក្រុមដែលមានហានីភ័យ” ត្រូវបានចាក់វ៉ាក់សាំង ។
គណៈកម្មាធិការ លើកឡើងអំពីក្តីកង្វល់ ទៅលើអត្រាកើនឡើង នៃការឆ្លងជំងឺ នៅទូទាំងសហភាពអឺរ៉ុប ដោយបានថ្លែងថា “យើងកំពុងសម្លឹងមើល ទៅលើអ្នកដែលកើនឡើតតិចបំផុត និងផ្ទុះជំងឺខ្លាំងបំផុត នៅក្នុងរដ្ឋសមាជិករបស់យើង” ។
សូមជម្រាបថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិកឈ្មោះ Moderna បានបង្កើតការឆ្លើយតបភាពស៊ាំបានខ្លាំងក្លា និងបានទប់ស្កាត់វីរុសកូរ៉ូណាមិនឲ្យចូលទៅក្នុងច្រមុះ និងសួតរបស់សត្វស្វា។
ការពិតដែលវ៉ាក់សាំងនេះ មិនបានទប់ស្កាត់វីរុសនេះឲ្យជ្រាបចូលទៅក្នុងច្រមុះ ត្រូវបានគេមើលថា មានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់វីរុសនេះមិនឆ្លងទៅអ្នកដទៃ./.
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន