ប្រធានាធិបតីអាមេរិក លោក Donald Trump៖ ភារកិច្ចរបស់យោធាគឺការពារផលប្រយោជន៍ស្លាប់រស់របស់សហរដ្ឋអាមេរិក

10:07 | 15/06/2020

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់យោធាអាមេរិកគឺការពារយ៉ាងប្ដូរផ្ដាច់ប្រទេសជាតិចំពោះសត្រូវនៅខាងក្រៅទាំងអស់។

ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet)

នាថ្ងៃទី ១៣ ខែមិថុនា ប្រធា នាធិបតីអាមេរិក លោក Donald Trump បានថ្លែងសុន្ទរកថាទៅកាន់នាយទាហានជាង ១ ពាន់នាក់ ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានយោធាអាមេរិក នៅ ទីក្រុងញូវយ៉ក។ នៅទីនេះ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់យោធាអាមេរិកគឺការពារយ៉ាងប្ដូរផ្ដាច់ប្រទេសជាតិចំពោះសត្រូវនៅខាងក្រៅទាំងអស់។ លោក Trump បានអះអាងថា ភារកិច្ចរបស់កងកម្លាំងយោធាអាមេរិកមិនមែនជាការដោះស្រាយជម្លោះដ៏យូរអង្វែងនៅតំបន់ឆ្ងាយដាច់ស្រយាលឡើយ។ សេចក្ដីប្រកាសដូចដែលបានពោលខាងលើរបស់ប្រធានាធិបតីលោក Donald Trump ត្រូវបានាំចេញក្នុងបរិបទ ដែលលោកកំពុងប្រឈមមុខនឹងការរិះគន់ ដោយសារផែនការដកយោធាអាមេរិករាប់ពាន់នាក់ចេញពីអាល្លឺម៉ង់ ដែលជាមូលហេតុបង្កើនការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត