យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៣ ខែមិថុនា បានបើកកិច្ចប្រជុំតាមអនឡាញស្តីពីស្ថានភាពនៅស៊ូដង់ខាងត្បូងនិងប្រតិបត្តិការនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNMISS) ។
កិច្ចប្រជុំតាមអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជំរុញឱ្យភាគីនៅស៊ូដង់ខាងត្បូងអនុវត្តយ៉ាងពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាព ដោយបានស្វាគមន៍ការវិវឌ្ឍន៍វិជ្ជមានមួយចំនួននាពេលកន្លងមកនៅក្នុងស៊ូដង់ខាងត្បូង ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តយ៉ាងពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ បណ្តាប្រទេសមានការយកចិត្តទុកដាក់ជាពិសេសនិងគាំទ្រដល់កាលដែលសហគមន៍អន្តរជាតិគួរតែបង្កើនការគាំទ្រដល់ស៊ូដង់ខាងត្បូងដើម្បីដោះស្រាយបញ្ហាមនុស្សធម៌និងផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។ ប្រទេសមួយចំនួនបានសំណើរថា នៅក្នុងរយៈពេលខាងមុខនេះ ស៊ូដង់ខាងត្បូងគួរតែផ្តោតលើការអនុវត្តច្បាប់នៅក្នុងដំណើរការអន្តរកាល; ប្រឆាំងអំពើពុករលួយ; ធានាសិទ្ធិសេរីភាពនិងការចូលរួមរបស់ប្រជាជន ជាពិសេសស្ត្រីក្នុងដំណើរការនៃការកសាងប្រទេសឡើងវិញ។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវត្តវិជ្ជមាននៅស៊ូដង់ខាងត្បូងក្នុងរយៈពេលកន្លងមក។ ព្រមជាមួយគ្នានេះលោកបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលស៊ូដង់ខាងត្បូងក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19 និងចែករំលែកការលំបាកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដោយសារផលប៉ះពាល់នៃCOVID-19; ទទួលស្គាល់ការដែលកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្ត ទោះបីស្ថានភាពនៅតែមានភាពស្មុគស្មាញក៏ដោយ៕
ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីផងដែរនូវការគាំទ្ររបស់វៀតណាមចំពោះ UNMISS និងព័ត៌មានបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យទី ២ របស់វៀតណាមនៅ Bentiu (ស៊ូដង់ខាងត្បូង) ក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-១៩ ។ បច្ចុប្បន្ននេះប្រទេសវៀតណាមបានចូលរួមចំណែកចំនួន ៦៨ នាក់សម្រាប់បេសកកម្ម UNMISS ដែលក្នុងនោះមានស្រី ១១ នាក់ស្មើនឹង ១៦% ។(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន