ការអំពាវនាវឱ្យសហភាពអឺរ៉ុបលុបបំបាត់ការរើសអើងជាតិសាសន៍

17:25 | 07/06/2020

ទីភ្នាក់ងារសិទ្ធិមូលដ្ឋាន (FRA) នៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថាបណ្តាប្រទេសសហភាពអឺរ៉ុបត្រូវតែខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍ បំពារបំពាននិងអំពើហឹង្សាដែលសំដៅលើជនជាតិស្បែកខ្មៅ ក្នុងបរិបទដែលរលកបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅតែបន្តរីករាលដាលយ៉ាងទំលំទូលាយនៅលើពិភពលោក។

ការអំពាវនាវឱ្យសហភាពអឺរ៉ុបលុបបំបាត់ការរើសអើងជាតិសាសន៍


នាថ្ងៃទី ៥ ខែមិថុនា ទីភ្នាក់ងារសិទ្ធិមូលដ្ឋាន (FRA) នៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថាបណ្តាប្រទេសសហភាពអឺរ៉ុបត្រូវតែខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍ បំពារបំពាននិងអំពើហឹង្សាដែលសំដៅលើជនជាតិស្បែកខ្មៅ ក្នុងបរិបទដែលរលកបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅតែបន្តរីករាលដាលយ៉ាងទំលំទូលាយក្នុងប្រទេសជាច្រើននៅលើពិភពលោកបន្ទាប់ពីការស្លាប់របស់ពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិកលោក George Floyd នៅសហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសមួយ FRA បានឲ្យដឹងថាការរើសអើងជាតិសាសន៍ ការបំពារបំពាននិងអំពើហឹង្សាពូជសាសន៍ កំពុងក្លាយជារឿងធម្មតានៅអឺរ៉ុប។ នាយក FRA លោក Micheal O’Flaherty បានសង្កត់ធ្ងន់ថា "គ្មាននរណាម្នាក់នឹងក្លាយទៅជាគោលដៅនៃការវាយប្រហារដោយសារតែពណ៌សម្បូររបស់ពួកគេឡើយ។ គ្មាន នរណាម្នាក់ភ័យខ្លាចទៀតនៅពេលដែលប៉ូលីសរាំងស្កាត់ដោយសារគេជាជនជាតិស្បែកខ្មៅនោះឡើយ»។ លោកក៏អំពាវនាវឲ្យបណ្តាប្រទេស សហភាពអឺរ៉ុបគប្បីសហការគ្នាដើម្បីបញ្ចប់ជាស្ថាពរនូវស្ថានភាពនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត