ប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតយល់ព្រមបន្តការកាត់បន្ថយប្រេង ខែឧសភាក្នុងរយៈពេលមួយខែ

16:18 | 04/06/2020

យោងតាមប្រភពដែលចូលរួមក្នុងកិច្ចចរចាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានយល់ព្រមពង្រីកដល់កម្រិតអតិបរមានៃ​ផលិតកម្មប្រេងនៅក្នុងអង្គការ OPEC+ យ៉ាងហោចណាស់រយៈពេលមួយខែ ហើយផែនការនាពេលអនាគតនឹងអាស្រ័យលើស្ថានភាពទីផ្សារ។

ប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតយល់ព្រមបន្តការកាត់បន្ថយប្រេង ខែឧសភាក្នុងរយៈពេលមួយខែ

ប្រភពនោះបាននិយាយថា «យើងបានព្រមព្រៀងថា វាចាំបាច់ណាស់ក្នុងការពង្រីកការកាត់បន្ថយផលិតកម្មប្រេងនេះ​យ៉ាងហោចណាស់មួយខែ។ បន្ទាប់មក យើងនឹងពិនិត្យមើលស្ថានភាពនេះឡើងវិញ»។ បណ្តាក្រសួងនៃប្រទេសទាំងនោះ​មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការអំពីព័ត៌មាននេះទេ។

ប្រភពដដែលបាននិយាយបន្ថែមថា រដ្ឋមន្រ្តីក្រសួងថាមពលនៃប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត មានទំនាក់ទំនង​គ្នាជាប្រចាំ និងមាន «ការយោគយល់គ្នាទៅវិញទៅមក»។ ក្នុងពេលជាមួយគ្នានេះ បើយោងតាមប្រភពនេះបានឱ្យដឹងថា ពួកគេមិនពេញចិត្តទៅនឹងទិន្នន័យស្តីពីការកាត់បន្ថយកាលពីខែឧសភានៅក្នុងប្រទេសមួយចំនួនផ្សេងទៀត។ ប្រភពដដែល​បាននិយាយថា «រហូតដល់បញ្ហាកូតាត្រូវបានដោះស្រាយ កិច្ចប្រជុំនឹងមិនត្រូវបានកំណត់ពេលវេលានោះទេ»។ ប្រភពមួយ​ផ្សេងទៀតបានបញ្ជាក់ថា មានតែការប្រជុំបច្ចេកទេសមួយទេដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៤ ខែមិថុនា ដែលភាគីទាំងអស់​នឹងពិភាក្សាអំពី «ផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ ទៅលើទីផ្សារប្រេង នឹងធ្វើឱ្យមានការព្យាករណ៍សម្រាប់ប៉ុន្មាន​ខែខាងមុខនេះ»។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់អង្គការ OPEC+ ត្រូវបានគេគ្រោងធ្វើដំបូងនៅថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២០។ តាមសេចក្តីរាយការណ៍មុននេះបានឱ្យដឹងថា ភាគីនានានឹងពិភាក្សាអំពីសកម្មភាពបន្ថែមទៀតនៅលើទីផ្សារប្រេង។

កិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ចូលជាធរមាននៅថ្ងៃទី ១ ខែឧសភា។ វារួមបញ្ចូលនូវការកាត់បន្ថយផលិតកម្ម​ប្រេងរបស់បណ្តាប្រទេសសម្ព័ន្ធមិត្ត មកនៅត្រឹមចំនួន ៩,៧លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងចន្លោះខែឧសភា ដល់ខែមិថុនា។ ប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត គួរតែកាត់បន្ថយការផលិតចំនួន ២,៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងមួយថ្ងៃពីកម្រិត ១១ លានបារ៉ែល។ ប្រទេសដែលនៅសល់កំពុងកាត់បន្ថយផលិតកម្មប្រេងឱ្យនៅត្រឹមកម្រិតខែតុលា ឆ្នាំ ២០១៨ ។

កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពរយៈពេលពីរឆ្នាំ (រហូតដល់ចុងខែមេសា ឆ្នាំ ២០២២) ប៉ុន្តែចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ ២០២០ ការកាត់បន្ថយនឹងមានចំនួន ៧,៧លានបារ៉ែលក្នុងមួយថ្ងៃ និងចាប់ពីខែមករា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២ - ៥,៨លានបារ៉ែល៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត