ចិនសន្យាបន្តជម្រុញបន្ថែមទៀតនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង

09:09 | 12/05/2020

នាថ្ងៃទី ១០ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ ស.ប.ប កូរ៉េ (KCNA) បានឲ្យដឹងថាប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានផ្ញើសារមួយច្បាប់ទៅកាន់មេដឹកនាំស.ប.ប កូរ៉េ លោកគីមជុងអ៊ុនដែលក្នុងនោះលោកបានសន្យាជំរុញវឌ្ឍនភាពនិងអភិវឌ្ឍដ៏រឹងមាំនូវទំនាក់ទំនងចិន - កូរ៉េខាងជើង។

ប្រធានរដ្ឋចិន លោក ស៊ីជីនពីង (ខាងឆ្វេង) និង មេដឹកនាំស.ប.ប កូរ៉េ លោកគីមជុងអ៊ុន (ខាងស្តាំ) (រូបថត៖ vnanet)

យោងតាម KCNA បានបន្ថែមទៀតថាសាររបស់លោកស៊ីជិនពីងគឺសំដៅឆ្លើយតបទៅនឹងលិខិតដែល លោក គីមជុងអ៊ុន ធ្លាប់បានផ្ញើជូនប្រធានរដ្ឋចិន កាលពីសប្តាហ៍មុនដោយអបអរសាទរនិងកោតសរសើរចំពោះជោគជ័យរបស់ទីក្រុងប៉េកាំងក្នុងការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស SARS-CoV-2 ដែលបង្កជំងឺ COVID-19 ។

ទន្ទឹមនឹងនេះដែរ KCNA ក៏បានដកស្រង់សាររបស់លោកស៊ីជិនពីងដោយបញ្ជាក់ថាលិខិតរបស់មេដឹកនាំគីមជុងអ៊ុនបានសរឲ្យឃើញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណងមិត្តភាពជាប្រពៃណីរវាងចិន និងស.ប.ប កូរ៉េ ក៏ដូចជាកម្លាំងរស់ដ៏អស្ចារ្យនៃទំនាក់ទំនងនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត