APEC អំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាពីការឆ្លងរាលដាលនៃជមងឺរាតត្បាត COVID-19

13:49 | 06/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាថ្ងៃទី ៥ ខែឧសភា បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចនៃ APEC ដើម្បីជំរុញប្រតិបត្តិការពាណិជ្ជកម្មដូចជាដំណោះស្រាយដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។

ទំនិញត្រូវបានផ្ទុកនៅកំពង់ផែ Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីជូនដំណឹងមួយ រដ្ឋមន្ត្រីពាណិជ្ជកម្មនិងមន្រ្តីនៃសេដ្ឋាកិច្ចនៃប្រទេសជាសមជិក APEC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបើកទីផ្សារនិងធ្វើការរួមគ្នា ដើម្បីធានាបានបរិយាកាសពាណិជ្ជកម្មនិងវិនិយោគមានស្ថេរភាពនិងអាចព្យាករណ៍បាន។

សេចក្តីជំដំណឹងនេះ ក៏បានជំរុញឱ្យខឿនសេដ្ឋកិច្ចសនៃប្រទេសជាមាជិកសមាជិក APEC អនុវត្តវិធានការបន្ទាន់ “មានគោលដៅ តម្លាភាព ឯកភាពនិងបណ្តោះអាសន្ន” ក៏ដូចជាមិនបង្កើតឧបសគ្គដែលមិនចាំបាច់ដល់ប្រតិបត្តិការពាណិជ្ជកម្មស្រប់តាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅពេលដែលមានកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។

លើសពីនេះទៅទៀត រដ្ឋមន្រ្តីពាណិជ្ជកម្មនៃខឿនសេដ្ឋកិច្ចនៃប្រទេសជាសមាជិក APEC ក៏បានសង្កត់ធ្ងន់លើតំរូវការក្នុងការចែករំលែកព័ត៌មានស្តីពីគោលនយោបាយនិងវិធានការ រួមទាំងកញ្ចប់ជំរុញសេដ្ឋាកិច្ចក្នុងរយៈពេលខ្លីនិងរយៈពេលវែងក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។

យោងតាមសេចក្តីជំដំណឹងនេះ ជំងឺរាតត្បាត COVID-19 ក៏បានបង្ហាញពីភាពចាំបាច់ក្នុងការចាប់យកឱកាសនៃខឿនសេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យា ដែលបង្កលក្ខណៈដល់ប្រតិបតិ្តការពាណិជ្ជកម្មនិងអាជីវកម្មអន្តរជាតិ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

Tags: COVID-19 APEC

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត