ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានជាថ្មីម្តងទៀតអំពីការដំឡើងពន្ធលើទំនិញចិន

16:01 | 02/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាការតំឡើងពន្ធសម្រាប់ប្រទេសចិន“ ច្បាស់ជាជំរើសមួយ” ខណៈដែលលោកកំពុងពិចារណារកវិធីតបតទៅនឹងការដែលវីរុស SARS-CoV-2 ថ្មីដែលបណ្តាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 មកពីទីក្រុងវូហានប្រទេសចិន ហើយបានរិករាលដាលនៅទូទាំងពិភពលោកផងដែរ

ប្រធានាធិបតីអាមេរិកលោក Donald Trump

នាថ្ងៃទី ១ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាការតំឡើងពន្ធសម្រាប់ប្រទេសចិន“ ច្បាស់ជាជំរើសមួយ” ខណៈដែលលោកកំពុងពិចារណារកវិធីតបតទៅនឹងការដែលវីរុស SARS-CoV-2 ថ្មីដែល បណ្តាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 មកពីទីក្រុងវូហានប្រទេសចិន ហើយបានរិករាលដាលនៅទូទាំងពិភពលោកផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក Trump បានឲ្យដឹងថា ការដំឡើងពន្ធទៅលើចិនគឺជាជម្រើសមួយ។ លោក Trump បានលើកឡើងសេចក្តីប្រកាសដូចពោលខាងនេះក្នុងបរិបទដែលសហរដ្ឋអាមេរិកបានបាត់បង់ការងារធ្វើជាង ៣០ លាន ក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនៅពេលដែលវិធានការបិទប្រទេស បានបណ្តាលឱ្យខូចខាតយ៉ាងគហុកដល់សេដ្ឋកិច្ចអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ៣០ ខែមេសាបានឲ្យដឹងថា ការចំណាយលើការប្រើប្រាស់នៅខែមីនាឆ្នាំ ២០២០ បានធ្លាក់ចុះ ៧.៥% ដោយសារហាងនិងភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសនេះត្រូវបានបិទ ហើយវិស័យទេសចរណ៍ទូទៅក៏ត្រូវ​បានផ្អាកដែលបង្កឲ្យវិស័យសេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ៤,៨% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត