យុគសម័យ - WHO បានឲ្យដឹងថាជំងឺរាតត្បាតកូវីដ១៩ (Covid-19) នៅតែជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក ហើយអង្គការនេះក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់នៃការរីករាលដាលចំពោះប្រទេសដែលមានប្រព័ន្ធសុខភាពខ្សោយផងដែរ។
WHO បានឲ្យដឹងថាជំងឺរាតត្បាតកូវីដ១៩ (Covid-19) នៅតែជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក
នាថ្ងៃទី ១ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាជំងឺរាតត្បាត Covid-19 នៅតែជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក ហើយអង្គការនេះក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់នៃការរីករាលដាលចំពោះប្រទេសដែលមានប្រព័ន្ធសុខភាពខ្សោយផងដែរ។
ក្នុងរយៈ៣ខែបន្ទាប់ពីគណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានស្នើប្រកាសថាជំងឺកូវីដ១៩ ជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថាការផ្ទុះឡើងនៃជំងឺនេះ កើនឡើងក្នុង បណ្តាប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយជាង ហើយលោកក៏សម្តែងការព្រួយបារម្ភអំពីជំងឺឆ្លងដទៃទៀតដែលអាចផ្ទុះឡើងដោយសារតែការធ្វេសប្រហែសដោយជំងឺកូវីដ១៩ នេះផងដែរ។
អង្គការសុខភាពពិភពលោកក៏បានបន្ថែមទៀតថាកំពុងបន្តសហការជាមួយបណ្តាប្រទេសនិងដៃគូនានាដើម្បីធានាថាការធ្វើដំណើរចាំបាច់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងផ្តល់ជំនួយមនុស្សធម៌និងសកម្មភាពដឹកទំនិញដឹកទំនិញជាបណ្តើរៗ និងបន្តតភ្ជាប់រាល់សកម្មភាពធ្វើដំណើរឡើងវិញផងដែរ៕
ទន្ទឹមនឹងនេះដែរ នាថ្ងៃទី១ ខែឧសភា ទីភ្នាក់ងារជំនាញខាងឪសថអាមេរិកទើបបានចេញអាជ្ញាប័ណ្ណបន្ទាន់សម្រាប់ថ្នាំ Remdesivir ប្រឆាំងវីរុស ដើម្បីដាក់បញ្ចូលទៅក្នុងផែនការព្យាបាលសម្រាប់អ្នកជំងឺផ្ទុះកូវីដ១៩ ជាពិសេសក្នុងករណីធ្ងន់ធ្ងរ។ ព័ត៌មាននេះផ្តល់ក្តីសង្ឃឹមសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈការសិក្សាបានបង្ហាញថា Remdesivir ជួយឲ្យអ្នកជំងឺដែលផ្ទុក Covid-19 ឆាប់ស្តារសុខភាពយ៉ាងលឿនផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន