យុគសម័យ - សេចក្តីសម្រេចចិត្តនេះក៏បង្ហាញពី “តួនាទីសំខាន់ៗ” របស់អង្គការសុខភាពពិភពលោក ដែលកំពុងប្រឈមនឹងការរិះគន់ពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតអំពីវិធីដោះស្រាយវិបត្តិសុខភាព បង្កឡើងដោយជំងឺរាតត្បាត COVID-19។
សម័យប្រជំុមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) នាថ្ងៃទី ២០ ខែមេសានេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៩៣ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមានវិធីឈានទៅដល់ប្រកបដោយ “យុត្តិធម៌ ប្រសិទ្ធភាពនិងទាន់ពេលវេលា” ចំពោះវ៉ាក់សាំងណាមួយនាពេលអនាគត ដែលត្រូវបានបង្កើតឡើងដើម្បីបង្ការទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មី (SARS-CoV-2) ដែលបណ្តាលឱ្យមានជំងឺរាតត្បាត COVID-19។សេចក្តីសម្រេចចិត្តនេះក៏បង្ហាញពី “តួនាទីសំខាន់ៗ” របស់អង្គការសុខភាពពិភពលោក ដែលកំពុងប្រឈមនឹងការរិះគន់ពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតអំពីវិធីដោះស្រាយវិបត្តិសុខភាព បង្កឡើងដោយជំងឺរាតត្បាត COVID-19។
សេចក្តីសម្រេចចិត្តនេះ ដែលរៀបចំឡើងដោយម៉ិកស៊ិកនិងត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការជំរុញ “កិច្ចសហប្រតិបត្តិការអន្តរជាតិតាមបែបវិទ្យាសាស្ត្រដើម្បីឆើ្លយតប់នឹង COVID-19 និងបង្កើនការសម្របសម្រួល” ដែលក្នុងនោះ រួមទាំងវិស័យឯកជនផងដែរ៕
(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន