យុគសម័យ - នាថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមអនឡាញស្តីពីអាវុធគីមីនៅស៊ីរី។ នេះគឺជាកិច្ចប្រជុំទៀងទាត់ប្រចាំខែស្ដីពីបញ្ហានេះ ដោយផ្អែកលើសេចក្តីសម្រេចចិត្តលេខ ២១១៨ (ចុះឆ្នាំ២០១៣) របស់ក្រុមប្រឹក្សាសន្តិសុខ។
កិច្ចប្រជុំតាមអនឡាញស្តីពីអាវុធគីមីនៅស៊ីរីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការរងនិងជាតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការលុបបំបាត់សព្វារុធ លោកស្រី Izumi Nakamitsu បានផ្តល់ព័ត៌មានស្តីពីរបាយការណ៍តាមកាលកំណត់ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈដល់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ នៃ អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ទាក់ទងនឹងប្រតិបត្តិការនិងកិច្ចសហប្រតិបត្តិការរវាង OPCW និងស៊ីរី។ នាបច្ចុប្បន្ននេះ OPCW ត្រូវបានផ្អាករាល់សកម្មភាពរបស់ខ្លួន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីម្តងទៀតនូវទស្សនៈរបស់វៀតណាមក្នុងការថ្កោលទោសរាល់សកម្មភាពប្រើប្រាស់អាវុធគីមី ដោយបញ្ជាក់ពីសារៈសំខាន់នៃ ការអនុវត្តន៍យ៉ាងពេញលេញនូវ កតិកាសញ្ញាស្តីពីការហាមឃាត់អាវុធគីមីនិងការគាំទ្រដល់ប្រតិបត្តិការរបស់ OPCW ស្របតាមកតិកាសញ្ញា៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: dangcongsan)

មតិពីមិត្តអ្នកអាន