អ៊ីរ៉ង់​ថា ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ ធ្វើឲ្យ​គ្រោះថ្នាក់​ជាង​ឆ្លង​វីរុស​ COVID-19 ​ទៅទៀត

16:06 | 09/03/2020

ទីភ្នាក់ងារ​ព័ត៌មាន Tasnim របស់​អ៊ីរ៉ង់​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កំពូល​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍​បាន​ថ្លែងថា​៖ «​ការដាក់ទណ្ឌកម្ម​នានា​របស់​អាមេរិក គឺ​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សន្តិសុខ​អន្តរជាតិ​ច្រើនជាង​ ឆ្លង​វីរុស​កូរ៉ូណា​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នោះ​ទៅទៀត​»​។

លោក អាលី ស្សាមហ្គានី​ (​ស្តាំ​) កំពុង​ជួប​ជាមួយ​លោក អេម៉ានុយអែល ប៊ូននី នៅក្នុង​រដ្ឋធានី​តេអេរ៉ង់​។ (ប្រភព៖ AFP)

លោក​ អាលី ស្សាមហ្គានី ​បាន​ចោទសួរ​អាមេរិក​ដោយ​ស្មោះត្រង់​នៅក្នុង​ការស្នើសុំ​របស់​ខ្លួន ដើម្បី​ជួយ​សាធារណរដ្ឋ​​អ៊ិស្លាម​ដែល​ប្រទេសមួយ​នេះ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ផ្លូវដង្ហើម​ដ៏ចម្លែក ដោយ​បាន​ស្នើឲ្យ​អាមេរិក​ជា​បឋម​ដក​ទណ្ឌកម្ម​របស់ខ្លួន​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​វិញ​។

កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​របស់​អាមេរិក​គឺ​លោក​ ម៉ៃក៍ ប៉ុមប៉េអូ បាន​ថ្លែងថា ប្រទេស​របស់លោក​បាន​ផ្តល់​ការស្នើសុំ​ឲ្យ​ជួយ​ប្រទេស​អ៊ីរ៉ង់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូណា​ផ្លូវដង្ហើម​នៅក្នុង​ប្រទេស​នេះ​។

នៅក្នុង​ប្រតិកម្ម​មួយ ក្រសួង​ការបរទេស​របស់​អ៊ីរ៉ង់​បាន​ទាត់ចោល​សុន្ទរកថា​របស់​លោក​ ប៉ុមប៉េអូ ថា​៖ «​ជាការឃោសនា​គ្មាន​ភាពស្មោះត្រង់ និង​ពោរពេញ​ទៅដោយ​ការបោកប្រាស់​»​។

ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ចំនួន​មនុស្ស​ដែល​បាន​ស្លាប់ ដោយសារ​វីរុស​កូរ៉ូណា​នៅ​អ៊ីរ៉ង់​បាន​កើនឡើង​រហូតដល់​ ១៤៥ ​នាក់ ខណៈ​ចំនួន​សរុប​ដែល​បាន​អះអាង​អំពី​ករណី​ឆ្លង​វីរុស​នេះ​បាន​កើនឡើង​ដល់​ ៥៨២៣ ​នាក់​៕

(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត