កូរ៉េខាងជើងបាញ់តេស្តអាវុធជាថ្មីទៀតហើយ!

23:49 | 02/03/2020

នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ អាវុធទាំងពីរគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ វ៉ុនសាន (Wonsan) ស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើ់ងលោក Kim Jong-un (រូបថត៖ FN)

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់តេស្ត អាវុធថ្មីមួយប្រភេទទៀតហើយ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា វាជាគ្រាប់មីស៊ីល ឬអាវុធប្រភេទអ្វីឲ្យប្រាកដនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP។

សារព័ត៌មានខាងលើបានបន្តទៀតថា នៅព្រឹកថ្ងៃចន្ទនេះកូរ៉េខាងជើង បានបាញ់អាវុធ រហូតដល់ទៅ ០២គ្រាប់ឯណោះ ខណៈប្រភេទនៃអាវុធ និងរយៈចម្ងាយដែលអាវុធ ទាំងនោះអាចហោះបាន ក្រុមជំនាញយោធាកូរ៉េខាងត្បូង កំពុងធ្វើការពិនិត្យ និងគណនានៅឡើយ។

គួរបញ្ជាក់ថា អាវុធទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់ វ៉ុនសាន (Wonsan) ស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ វាគឺជាការធ្វើតេស្តលើកដំបូងហើយសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងរៀបចំសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយកាលពីសប្តាហ៍មុន ដោយមានលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាផ្ទាល់៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត