រុស្ស៊ីនិងតួកគីបានព្រមព្រៀងអនុវត្តវិធានការណ៍នានាក្នុងពេលឆាប់ៗ ដើម្បីស្ថិរភាពស្ថានភាពនៅ Idlib (ស៊ីរី)

13:49 | 01/03/2020

វិមានក្រឹមឡាំងបានអោយដឹងកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីតួកគី លោក Tayyip Erdogan បានជួបសន្ទនាតាមទូរស័ព្ទដោយឯកភាពថា គួរតែចាត់វិធានការថ្មី ដើម្បីកាត់បន្ថយភាពតានតឹងនិងស្ថិរភាពស្ថានភាពនៅក្នុងខេត្ត Idlip ភាគពាយព្យប្រទេសស៊ីរី យ៉ាងឆាប់ៗ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (ប្រភព៖ TTXVN)

មេដឹកនាំទាំងពីររូបនេះ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងខេត្ត Idlip ដែលបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ក្នុងនោះមានទាហានតួកគីផងដែរ។ យ៉ាងណាមិញ ភាគីទាំងពីរបានឯក ភាព គួរតែបន្ថែមវិធានការនិងរៀប ចំកិច្ចប្រជុំជាន់ខ្ពស់មួយនាពេលខាងមុខ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅទីនេះ ដែលជាកំពែងចុងក្រោយរបស់ពួកឧទ្ទាមនៅស៊ីរី។

នាថ្ងៃដដែល ក្នុងជំនួបជាមួយមន្រ្តីក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីបញ្ហាស៊ីរី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សង្ឃឹមថា តួកគីនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារពលរដ្ឋខ្លួននិងមូលដ្ឋានការទូតរបស់ម៉ូស្គូនៅប្រទេសទួរគី ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងពាក់ព័ន្ធនឹងស៊ីរី៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត