រុស្ស៊ីពិភាក្សាជាមួយក្រុមប្រឹក្សាអឺរ៉ុបស្តីពីបញ្ហាក្តៅគគុក

07:17 | 19/01/2020 (ហេង វុធ្ធី)

នាថ្ងៃទី ១៧ ខែមករា វិមាន Kremlin បានជូនដំណឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) - លោក Charles Michel ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាក្តៅគគុកអន្តរជាតិនាពេលថ្មីៗនេះ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ AFP-TTXVN)


យោងតាមសេចក្តីជូនដំណឹងនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវព័ត៌មានលម្អិត ដែលទាក់ទងនឹងវិបត្តិនៅលីប៊ី រួមទាំងការរៀបចំសម្រាប់សន្និសីទអន្តរជាតិស្តីពីស្ថានភាពលីប៊ីនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ១៩ មករាខាងមុខ។ ពាក់ព័ន្ធនឹងស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង លោក Charles Michel បានអះអាងសារជាថ្មីម្តងទៀតនូវសារសំខាន់នៃការបន្តរក្សាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ឬហៅថាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម ៥ + ១ ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ លោក Putin និង លោក Charles Michel ក៏បានពិភាក្សាអំពីបញ្ហាធ្វើឲ្យស្ថានការណ៍មានស្ថិរភាពនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាភាគីនានាត្រូវតែអនុវត្តឲ្យបានពេញលេញនិងគ្មានលក្ខខ័ណ្ឌលើសេចក្តីសម្រេច ដែល ប្រទេសអ៊ុយក្រែន អាល្លឺម៉ង់ បារាំងនិងរុស្ស៊ី បានឯកភាពគ្នាកាលពីមុននោះផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត