ជំងឺរលាកសួតចម្លែកដោយសារវីរុស Corona បង្កឡើង កំពុងវិវត្តន៍យ៉ាង ស្មុគស្មាញនិងគ្រោះថ្នាក់នៅប្រទេសចិន

10:41 | 21/01/2020 (ហេង វុធ្ធ)

ជំងឺរលាកសួតចម្លែកដោយសារវីរុសកូរ៉ូណា (Virus Corona) បង្កឡើងនៅ ប្រទេសចិនកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនិងគ្រោះថ្នាក់ ខណៈដែលនាព្រឹកថ្ងៃទី ២០ ខែមករា ស្ថាបប័នសុខាភិបាលទីក្រុងប៉េកាំងនិង Shenzhen បានប្រកាសរកឃើញករណីជំងឺរលាកសួតចម្លែកដោយសារ វីរុសកូរ៉ូណា បង្កឡើង។

ជំងឺរលាកសួតចម្លែកដោយសារវីរុស Corona បង្កឡើង កំពុងវិវត្តន៍យ៉ាង ស្មុគស្មាញនិងគ្រោះថ្នាក់នៅប្រទេសចិន (រូបថត៖ CNN)

តាមនោះ ទីក្រុង Wuhan ដែលជាកន្លែងមានប្រភពដើមនៃជំងឺនេះ ក៏មានករណីថ្មីកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ រហូតមកដល់ពេលនេះ ស្ថាប័នសុខាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ពីករណីវិជ្ជមានចំនួន ២ ចំពោះវីរុសកូរ៉ូណាដែលបង្កឱ្យមានជំងឺរលាកសួតចម្លែក ហើយរីឯទីក្រុង Shenzhen វិញ ក៏បានជូនដំណឹងថារកឃើញករណីថ្មីមួយទៀតផងដែរ។ នេះគឺជាតំបន់ដំបូងចំនួនពីរនៅប្រទេសចិន ក្រៅពីទីក្រុង Wuhan ដែលបានបញ្ជាក់ពីករណីជំងឺរលាកសួតចម្លែក។ តាមរយៈការពិនិត្យមើល ករណីឆ្លងជំងឺទាំង ៣ នេះសុទ្ធសឹងតែបានធ្លាប់កើតឡើងនៅទីក្រុង Wuhan នាពេលថ្មីៗនេះផងដែរ។ ទោះបីជាអាជ្ញាធរចិនបានជូនដណឹងថាជំងឺនេះនៅតែស្ថិតក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែនាពេលបច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលណាមួយជាជាក់ស្តែងសម្រាប់ជំងឺនេះនៅឡើយទេ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត