ថ្នាក់ដឹកនាំជប៉ុននិងចិនបានឯកភាពគ្នានាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មី

21:16 | 23/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៣ ខែធ្នូ នាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shizo និងប្រធានរដ្ឋចិនលោក Xi Jinping បានឯកភាពគ្នា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់កម្ពស់ថ្មី ក្នុងបរិបទដែលទីក្រុងតូក្យូ កំពុងត្រៀមសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំចិនទៅកាន់ជប៉ុននារដូវផ្ការីកខាងមុខ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shizo (ឆ្វេង) ក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុង Osaka នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ (រូបថតៈ AFP/TTXVN)

ថ្លែងនៅក្នុងការចាប់ផ្តើមនៃកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក Abe បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានការ "យកចិត្តទុកដាក់យ៉ាងខ្លាំង" ចំពោះដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋចិនលោក Xi Jinping ទៅកាន់ប្រទេសជប៉ុន។ លោក Abe បាននិយាយថា “យើងចង់កសាងទំនាក់ទំនងដែលសមស្របសម្រាប់យុគសម័យថ្មីរបស់ជប៉ុននិងចិន”។

ចំណែកខ្លួនវិញ លោក Xi Jinping បានសម្តែងថា ចិនត្រៀមខ្លួនជាស្រេច រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជប៉ុន ដើម្បីនាំទំនាក់ទំនងចិន - ជប៉ុនឈានដល់កម្ពស់ថ្មីមួយ។

បន្ទាប់ពីកិច្ចពិភាក្សា លោក Abe បានទទួលទានអាហារពេលល្ងាចជាមួយលោក Xi Jinping មុនពេលទៅដល់ទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីចិន - ជប៉ុន - កូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនាថ្ងៃទី ២៤ ខែធ្នូ។

នេះគឺជាជំនួបលើកដំបូង រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Abe និងប្រធានរដ្ឋចិន លោក Xi Jinping កិតតាំងពីជំនួបនៅ Osaka (ជប៉ុន) នៅខាងក្រៅនៃកិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញ (G20) កាលពីខែមិថុនាកន្លងមក។ កិច្ចប្រជុំទ្វេភាគីនេះ មានគោលបំណងដើម្បីត្រៀមសម្រួលបរិយាកាស សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិនទៅកាន់ប្រទេសជប៉ុន នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពកក់ក្តៅ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

យោងតាមមជ្ឈដ្ឋានមន្រ្តីជប៉ុន ទីក្រុងតូក្យូនិងទីក្រុងប៉េកាំង កំពុងស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅនិងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត