កូរ៉េខាងជើងទាមទារ ឲ្យ សហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអរិភាព

06:46 | 20/11/2019 (ហេង វុធ្ធី)

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បានដកស្រង់សម្តីរបស់ លោក Kim Kye- Gwan អតីតបេសកជនពិសេសទទួលបន្ទុកនុយក្លេអ៊ែរកូរ៉េខាងជើង ដោយបានអះអាងថាអាមេរិកនិងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាចំនួន ៣ ដងចាប់តាំងពីខែឧសភាឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមិនមានការរីកចម្រើនគួរឱ្យកត់ សម្គាល់នោះទេ។

លោក Kim Kye- Gwan ទីប្រឹក្សាការបរទេសរបស់កូរ៉េខាងជើង (រូបដត៖ Yonhap)


កិច្ចប្រជុំកំពូលទាំងពីរនាពេលថ្មីៗនេះគ្រាន់តែបម្រើតែផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា ឥឡូវនេះកូរ៉េខាងជើង មិនសូវមានបំណងចង់រៀបចំកិច្ចប្រជុំនានាដែលគ្មានលទ្ធផលជាមួយសហរដ្ឋអាមេរិក ជាបន្តទៀតឡើយ ហើយមិនបានផ្តល់ឱកាសដល់ប្រធានាធិបតីអាមេរិកបន្ថែមទៀតដើម្បី“ បង្អួត” អំពីសមិទ្ធិផលនានា ប្រសិនបើភាគីកូរ៉េខាងជើងមិនមានផលប្រយោជន៍អ្វីទាំងអស់នោះ ។ ទីប្រឹក្សាក្រសួងការបរទេសរូបនេះក៏បានចោទប្រកាន់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យសាធារណៈមតិជឿជាក់ដោយចេតនាថាមានវឌ្ឍនភាពក្នុងបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ សំដៅពន្យារពេលព្រមទាំងដាស់តឿនឱ្យសហរដ្ឋអាមេរិកលុបចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង ប្រសិនបើភាគីអាមេរិកមានបំណងចង់ធ្វើកិច្ចសន្ទនាពិតប្រាកដផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត