Trending now

វៀតណាម៖ សកម្មភាពជាក់ស្តែងជាច្រើនក្នុងឱកាស «ទិវាការពារព្រំដែនដោយប្រជាជនទាំងមូល»

05:08 | 02/03/2025 វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៦៦ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម (៣ មីនា ១៩៥៩ / ៣ មីនា ២០២៥) និងខួបលើកទី ៣៦ នៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល(៣ មីនា ១៩៨៩ / ៣ មីនា ២០២៥) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសបានសម្របសម្រួលជាមួយអង្គភាពការពារព្រំដែនរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន។

ការរស់រានឡើងវិញនៅព្រំដែននៃប្រទេស អណិកជនវៀតណាមនៅតំបន់ព្រំដែនភាគខាងកើតប្រទេសថៃ កសាងសហគមន៍កាន់តែរឹងមាំ

*នាថ្ងៃទី ២ មិនា ក្នុងកម្មវិធីទិវាការពារព្រំដែនដោយប្រជាជនទាំងមូល នៅស្រុក Can Gio (ទីក្រុងហូជីមិញ) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញបានប្រគល់ថវិកាជូនកងទ័ពការពារព្រំដែនទីក្រុងហូជីមិញសម្រាប់សាងសង់បង្គោល Truong Sa បង្គោលព្រំដែន និងរូបចម្លាក់នៅតំបន់វប្បធម៌ហូជីមិញរបស់កងទ័ពការពារព្រំដែនទីក្រុងនៅកងនាវាលេខ២ ដែលមានតម្លៃសរុបជិត ៧៥០ លានដុង។ អង្គភាពនានាក៏បានសម្របសម្រួលផ្តល់ថវិកាសម្រាប់ជួយជួសជុលផ្ទះចំនួន ៨ ខ្នង ពីមូលនិធិដើម្បីកោះសមុទ្រមាតុភូមិ - ដើម្បីសមរភូមិជួរមុខនៃមាតុភូមិ និងមូលនិធិដើម្បីជនក្រីក្រទីក្រុង បានឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតចំនួន ៤៣ ដើម្បីជួយគ្រួសារ កម្មាភិបាល យុទ្ធជន មានស្ថានភាពលំបាក និងផ្តល់អាហារូបករណ៍ចំនួន ៥១ ដល់សិស្សក្នុងកម្មវិធី "ឧបត្ថម្ភកុមារបានទៅសាលារៀន"។

ប្រតិភូ​បាន​អុជ​ធូប​នៅ​ទី​បញ្ចុះ​សព​ទុក្ករបុគ្គលព្រៃ Sac
ប្រតិភូ​បាន​អុជ​ធូប​នៅ​ទី​បញ្ចុះ​សព​ទុក្ករបុគ្គលព្រៃ Sac

* នៅឃុំ Dak Long (ស្រុក Dak Glei) កងទ័ពការពារព្រំដែនខេត្ត Kon Tum បានសម្របសម្រួលរៀបចំទិវាការពារព្រំដែនដោយប្រជាជនទាំងមូល។ ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Kon Tum និងអាជ្ញាធរស្រុក Dak Glei ប្រគល់ប័ណ្ណសរសើរដល់ក្រុម និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្តចលនាប្រជាជនទាំងអស់ចូលរួមការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនក្នុងស្ថានភាពថ្មីក្នុងដំណាក់កាល ២០១៥-២០២៥។ លើសពីនេះ គណៈកម្មការររៀបចំបានប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ៤ ខ្នង (ផ្ទះ១ខ្នងមានតម្លៃ ៦០លានដុង) ជូនគោពូជចំនួន ៣ ក្បាល ដែលមានតម្លៃ ៤៥ លានដុង អំណោយចំនួន ៧០ កញ្ចប់ ដល់គ្រួសារក្រីក្រ; បានផ្តល់អាហារូបករណ៍ចំនួន ១០ ដល់សិស្សដែលជំនះការលំបាក; ឧបត្ថម្ភថវិកាសម្រាប់កម្មវិធី "ឧបត្ថម្ភកុមារបានទៅសាលារៀន-កូនធ៌មរបស់ប៉ុស្តិ៍ការពារព្រំដែន" ជូនសិស្សចំនួន ៨ នាក់។

ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ផ្គត់ផ្គង់ជីវភាពគ្រួសារ។

* ក្នុងឱកាសទិវាការពារព្រំដែនឆ្នាំ ២០២៥ ប៉ុស្តិ៍ការពារព្រំដែន My Ly កងទ័ពការពារព្រំដែនខេត្ត Nghe An បានទទួលសិស្សានុសិស្សចំនួន ២ នាក់ដែលមានស្ថានភាពលំបាកមកចិញ្ចឹមបីបាច់នៅអង្គភាពក្រោមកម្មវិធី "កូនធ៌មរបស់ប៉ុស្តិ៍ការពារព្រំដែន"។ ប៉ុស្តិ៍ការពារព្រំដែន My Ly ក៏បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ My Ly និង Bac Ly (ស្រុក Ky Son) រៀបចំកម្មវិធីទិវាការពារព្រំដែនដោយប្រជាជនទាំងដោយមានការសំដែងតន្ត្រីពិសេសដើម្បីបម្រើប្រជាជន។ ប៉ុស្តិ៍ការពារព្រំដែន Thanh Thuy សហការជាមួយសម្ព័ន្ធយុវជនស្រុក Thanh Chuong រៀបចំពិធីគោរពទង់ជាតិនៅបង្គោលព្រំដែន សម្អាតបរិស្ថាន។ល៕

ការរស់រានឡើងវិញនៅព្រំដែននៃប្រទេស ការរស់រានឡើងវិញនៅព្រំដែននៃប្រទេស

យុគសម័យ - ៤៦ ឆ្នាំក្រោយសង្រ្គាមដើម្បីការពារព្រំដែនភាគខាងជើង ទឹកដីដែលធ្លាប់ត្រាំក្នុងឈាមនៃបុព្វបុរសរបស់យើងឥឡូវនេះបានផ្លាស់ប្តូររូបរាងថ្មី។ ការរស់រានឡើងវិញដ៏រឹងមាំនេះ មិនត្រឹមតែបង្ហាញតាមរយៈផ្លូវបេតុងរឹង និងតំបន់ទីក្រុងដែលមានសភាពអ៊ូអរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកើនឡើងនូវស្មារតីនៃប្រជាជននៅតាមព្រំដែន ដើម្បីកសាងជីវភាពរស់នៅប្រកបដោយភាពរុងរឿង និងសន្តិភាពផងដែរ។

អណិកជនវៀតណាមនៅតំបន់ព្រំដែនភាគខាងកើតប្រទេសថៃ កសាងសហគមន៍កាន់តែរឹងមាំ អណិកជនវៀតណាមនៅតំបន់ព្រំដែនភាគខាងកើតប្រទេសថៃ កសាងសហគមន៍កាន់តែរឹងមាំ

យុគសម័យ - ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung បានដឹកនាំក្រុមការងារទៅសួរសុខទុក្ខជនជាតិវៀតណាមនៅឯបរទេសនៅខេត្តជាប់ព្រំដែនទាំងពីរគឺខេត្ត Sakaeo និង Chanthaburi ភាគខាងកើតប្រទេសថៃ។

វៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស