ហុងកុង (ចិន) ដកសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជាផ្លូវការ

07:53 | 25/10/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

នាថ្ងៃទី ២៣ ខែតុលា ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សានីតិបញ្ញត្ដិ ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការពារសន្តិសុខនៃតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) លោក Li Jia Chao បានប្រកាសជាផ្លូវការថា ដកសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពី «លក្ខន្តិកៈនៃការផ្លាស់ប្តូរឧក្រិដ្ឋជនដែលបានរត់គេចខ្លួន” (វិធានការបត្យាប័ន) ។

ក្រុមបាតុករមួយនៅហុងកុង ៏(រូបថត៖ AFP/TTXVN)

លោកបន្តទៀតថាដើម្បីបញ្ជាក់ច្បាស់ពីគោលជំហររបស់រដ្ឋអំណាចនៃតំបន់រដ្ឋបាលពិសេសស្តីពីការធ្វើវិសោធនកម្មនៃច្បាប់ធ្វើបត្យាប័ននេះ លោកបានប្រកាសជាផ្លូវការថានឹងដកសេចក្តីព្រាងនៃការវិសោធនកម្មច្បាប់នេះ។ គួរបញ្ជាក់ថាបាតុកម្មនានាដែលបានផ្ទុះឡើងនៅហុងកុងចាប់តាំងពីខែមិថុនា រហូតដល់ពេលនេះ សំដៅប្រឆាំងជំទាស់នឹងច្បាប់ បត្យាប័ន ដែលអនុញ្ញាតឱ្យបញ្ជូនជនសង្ស័យ ទៅកាន់តំបន់យុត្តាធិការដទៃដែលមិនទាន់មានសន្ធិសញ្ញាធ្វើ បត្យាប័នជាមួយហុងកុង។

ទោះបីជា ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Carrie Lam បានប្រកាសថាដកសេចក្តីព្រាងច្បាប់នេះរួចហើយក៏ដោយ ក៏ប៉ុន្តែក្រុមបាតុករនៅតែបន្តទាមទារឱ្យអាជ្ញាធរត្រូវអនុវត្តតាមសំណើផ្សេងទៀតរបស់គេផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត